កីឡា
កម្ពុជា កំពុងត្រៀមវិញ្ញាសាជាង៥០០ សម្រាប់ដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣
កម្ពុជា កំពុងត្រៀមវិញ្ញាសាប្រកួតប្រមាណជាង៥០០សម្រាប់ដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC បញ្ជាក់នៅក្រោយ កិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យការងាររបស់សហព័ន្ធកីឡាជាតិ និងផ្នែកពាក់ព័ន្ធ ដើម្បីសម្រេចលើវិញ្ញាសាក្នុងការដាក់បញ្ចូលទៅប្រកួតស៊ីហ្គេម ២០២៣ នៅកម្ពុជា នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នាទីស្នាក់ការកណ្ដាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/Screen-Shot-2022-05-16-at-18.00.42-1024x661.png)
គួររំលឹកថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ កីឡាចំនួន ៣៩ប្រភេទ បូកនិងកីឡាសម្ដែង ១ប្រភេទ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយនៅថ្ងៃនេះ វិញ្ញាសាប្រកួត (Events) ជាង៥០០ ដែលស្ថិតក្នុងចង្កោមប្រភេទកីឡាទាំង៣៩ ត្រូវបានអង្គប្រជុំពិនិត្យ និងសម្រេចបានជាផ្លែផ្កា ដើម្បីត្រៀមដាក់បង្ហាញក្នុងកិច្ចប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅសប្ដាហ៍ក្រោយ នាទីក្រុងបាងកក ប្រទេសថៃ។
កម្ពុជា កំពុងត្រៀម ៥០០វិញ្ញាសាជាង សម្រាប់ដាក់ទៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣«យើងបានប្រជុំថ្ងៃនេះគឺកំណត់វិញ្ញាសាដែលត្រូវដាក់ចូលក្នុងការប្រកួតក្នុងប្រភេទកីឡានីមួយៗ ដែលត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានសម្រេចរួចហើយ អ៊ីចឹងអ្វីដែលយើងទទួលបាននូវធាតុចូលសំខាន់ៗពីគ្រប់ប្រភេទកីឡាទាំងអស់ដោយដាក់វិញ្ញាសារបស់ខ្លួន គឺដើម្បីសប្ដាហ៍ក្រោយនេះ (ថ្ងៃច័ន្ទ អង្គារ៍ ពុធ) គឺជាថ្ងៃដែលប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅឯទីក្រុងបាងកក។ យើងនឹងបង្ហាញគេអំពីប្រភេទវិញ្ញាសាដែលយើងត្រូវបានសម្រេចដាក់នៅក្នុងស៊ីហ្គេម អ៊ីចឹងបើយើងបូកទៅគឺជាង ៥០០វិញ្ញាសា ស្មើនឹងជាង ៥០០មេដាយ ដែលយើងត្រូវរៀបចំនៅស៊ីហ្គេម ២០២៣»។
«យើងបានជំរះ បានន័យថាយើងបានស្កេនគ្រប់ប្រភេទកីឡាទាំងអស់ឲ្យមានភាពជាក់លាក់ថាវិញ្ញាសាដែលគាត់បានដាក់នេះពិតជាមានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ប្រភេទកីឡារបស់ខ្លួន។ គាត់មានយុទ្ធសាស្ត្រសម្រាប់ស្វែងរកឧត្តមភាព គាត់មានយុទ្ធសាស្ត្រសម្រាប់ស្វែងរកសក្ដានុពល ហើយគាត់មានយុទ្ធសាស្ត្រក្នុងការស្វែងរកនូវជ័យលាភីរបស់គាត់។ យើងប្រជុំថ្ងៃនេះយើងលម្អិតអំពីចំណុចតូចៗណាដែលយើងមិនទាន់យល់គ្នា នៅមានភាពស្រពិចស្រពិល មិនទាន់យល់យុទ្ធសាស្ត្រស៊ីជម្រៅ គឺត្រូវបើកកកាយនៅថ្ងៃនេះ។ អ៊ីចឹងសហព័ន្ធទាំងអស់គឺយើងបានទទួលហើយនូវគម្រោង ផែនការ និងការកំណត់ប្រភេទវិញ្ញាសារបស់គាត់បានរួចរាល់អស់ហើយ យើងនៅសេសសល់តិចតួច យើងនឹងបញ្ចប់នៅថ្ងៃនេះ និងថ្ងៃស្អែក ហើយដើម្បីថ្ងៃច័ន្ទ យើងយកទៅក្នុងកិច្ចប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក»។ ប្រសាសន៍របស់ឯកឧត្តមអគ្គលេខាធិការ។
ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា នេះគឺជាជោគជ័យមួយជំហានទៀត សម្រាប់ការរៀបចំផ្នែកបច្ចេកទេស និងស្វែងរកឧត្តមភាពក្នុងការប្រកួតកីឡាស៊ីហ្គេម ដោយមានការណែនាំបន្ថែមដល់សហព័ន្ធ ត្រូវយកចិត្តទុកដាក់មើលការហ្វឹកហាត់កីឡាករ-កីឡាការិនីជម្រើសជាតិ ជំរុញខាងផ្នែកចិត្តសាស្ត្រ ជំរុញខាងផ្នែកការគាំទ្រ ជំរុញខាងផ្នែកការហ្វឹកហាត់កម្លាំងកាយ ទាំងបច្ចេកទេស ឲ្យបានស្របគ្នា ព្រោះកីឡាករ-កីឡាការិនី គឺជាតួឯកនៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣។
សូមរំឮកថា ស៊ីហ្គេម ឆ្នាំ២០២៣ គ្រោងនឹងធ្វើពីថ្ងៃទី០៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាចំនួន ៣៩ប្រភេទដែលអនុម័តឱ្យប្រកួតជាផ្លូវការ និងមានកីឡាប្រមាណ ៥ប្រភេទទៀតកំពុងស្ថិតក្នុងបញ្ជីបម្រុង ស្របពេលដែលវិញ្ញាសា និងកាន់តែច្បាស់ថាមានលើស ៥០០វិញ្ញាសា ឬនិយាយឱ្យងាយយល់ ៥០០មេដាយមាស នឹងដឹងកាន់តែច្បាស់ក្រោយកិច្ចប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅសប្ដាហ៍ក្រោយ៕
អត្ថបទ ៖ មន្នីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2022/08/279868721_369369758549787_2432262463889890831_n-1024x682.jpeg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច