Connect with us

កីឡា

ជន​បរទេស​​ក៏​​អាច​​ចុះ​​ឈ្មោះ​​ចូល​​រួម​​ស្ម័គ្រ​​​ក្នុង​​ការ​​រៀប​​ចំ​​កីឡា​​​ស៊ីហ្គេម​​នៅ​​កម្ពុជា​​បាន

បានផុស

នៅ

ជន​បរទេស​​ទាំង​នៅ​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ក្រៅ​ពី​អាស៊ាន​អាច​ចុះ​ឈ្មោះ​ស្ម័គ្រ​ចូល​រួម​​ធ្វើ​ការ​ងារ​ក្នុង​ការ​រៀប​ចំ​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ ​ដែល​កម្ពុជា​ទទួល​រៀប​ចំ​​ការ​ប្រកួត​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ។

ឯកឧត្តម វ៉ាត់ ចំរើន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្វឹក​កម្រិត​បឋម និង​មធ្យម​នៃ​កីឡាវាយ​កូន​បាល់​កម្ពុជា​នា​​រសៀល​ថ្ងៃ​ទី​១២ ខែ​សីហា ឯក​ឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ បាន​​លើក​ឡើង​​ថា សម្រាប់​ការ​រៀប​ចំ​ស៊ីហ្គេម​លើក​ដំបូង​នៅ​ឆ្នាំ​ក្រោយ​នេះ កម្ពុជា​មិនមាន​មហិច្ឆតា​ចង់​​ឈ្នះ​មេដាយ​​​កំពូល​តារាង ឬ​ក្លាយ​ជា​ជើង​ឯក​​ក្នុង​ចំណោម​ប្រទេស​អាស៊ី​អាគ្នេយ៍​នោះ​ទេ ប៉ុន្តែ​កម្ពុជា​រៀប​ចំ​ដើម្បីប្រជា​ជន​កម្ពុជា​សប្បាយ​រីក​រាយ។ ​អត្តពលិក ​គ្រូ​បង្វឹក ថ្នាក់​ដឹក​នាំ និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​គ្នា​ដែល​មក​ប្រទេស​កម្ពុជា​​ក៏​សប្បាយ​រីក​រាយ​ទាំង​អស់​គ្នា​តាម​រយៈ​​​បដិសណ្ឋារកិច្ច​ដ៏​ល្អ​ប្រពៃ។

ឯក​ឧត្តម​បាន​បន្ថែម​ថា ៖«យើង​ខ្ញុំ​នឹង​ស្វាគន៍លោក លោក​ស្រី​​ទាំង​អស់​គ្នា ប្រសិន​បើ​ចង់​ចូល​រួម​ស្ម័គ្រ​ចិត្ត​ជួយ​រៀប​ចំ​ការ​ប្រកួតស៊ីហ្គេម​នៅ​កម្ពុជា។ លោក លោក​ស្រី​​អាច​ចុះ​ឈ្មោះជា​មួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។ យើង​ខ្ញុំ​រីក​រាយ​ទទួល​​លោក លោក​ស្រី​ ហើយ​​លោក លោក​ស្រី​​ក៏​​​​អាច​ចុះ​ឈ្មោះ​​​​ស្ម័គ្រ​​​ជា​មួយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ដែរ»។          

បន្ទាប់​ពីស៊ីហ្គេម ឆ្នាំ​២០២៣ កម្ពុជា​​ ក៏​​បាន​ទទួល​​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ Asian Youth Games ឬ កីឡា​យុវជន​អាស៊ី​ ក្នុង​ឆ្នាំ​២០២៩ ដែល​ជា​ការ​រៀប​ចំ​កម្រិត​អាស៊ី។

សូម​បញ្ជាក់​ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡា មានសិក្ខាកាម២០នាក់មកពី៥ប្រទេសរួមមានម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា បង់ក្លាដែស ទីម័រខាងកើត និងហ្វីជី ក្រោមការចែករំលែកពីគ្រូឧទ្ទេសកម្រិតអន្តរជាតិ៣នាក់មកពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF)៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម