កីឡា
ភ្ញាក់ផ្អើល! Messi និង Neymar អវត្តមានពីបញ្ជីបេក្ខភាពប្រជែងពាន Ballon d’Or ទាំង៣០
កីឡាករអាហ្សង់ទីននឹងមិនចាំបាច់ប្រជែងដើម្បីឈ្នះពាន Ballon d’Or ទេ នៅឆ្នាំនេះ បន្ទាប់ពីពុំមានឈ្មោះក្នុងបញ្ជី ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៦មក។

ទស្សនាវដ្ដី France Football បានបង្ហាញបេក្ខភាពទាំង ៣០នាក់ សម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២២ ដែលនឹងប្រគល់ជូននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងប៉ារីស ប៉ុន្តែតារាឆ្នើមរបស់ PSG គឺ Leo Messi មិនស្ថិតក្នុងចំណោមកីឡាករទាំង ៣០នាក់ គួរឱ្យភ្ញាក់ផ្អើល រួមទាំងមិត្តរួមក្រុម Neymar។
Messi គឺកំពុងកាន់ពានរង្វាន់ (CONMEBOL–UEFA Cup of Champions) នាពេលបច្ចុប្បន្ន ហើយមិនស្ថិតក្នុងការប្រជែងយករង្វាន់ដែលនឹងត្រូវផ្តល់ឱ្យមុនការចាប់ផ្តើមការប្រកួត World Cup នៅប្រទេសកាតា។
ម្ចាស់ជ័យលាភី Ballon d’Or ៧សម័យកាល ដែលច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Messi មិនបានខកខានក្នុងបញ្ជីចុងក្រោយដើម្បីលើកពានចាប់តាំងពីឆ្នាំ២០០៦មក។
ការធ្លាក់របស់ក្រុមគេ PSG នៅក្របខណ្ឌ Champions League ក្រោមដៃក្រុម Real Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយ គឺជាកត្តាមួយដែលធ្វើឱ្យខកខានឱកាសនេះលើកីឡាករអាហ្សង់ទីន ដែលបានទាត់បាល់ប៉េណាល់ទីក្នុងការប្រកួតនោះមិនចូល។

Neymar ក៏បាត់ខ្លួនពីបញ្ជីដែលកំពុងនាំមុខដោយ Karim Benzema ជាមួយការគាំទ្រដ៏លើសលប់ក្នុងការឈ្នះពាន Ballon d’Or ដំបូងរបស់ខ្លួន បន្ទាប់ពីបានដើរតួយ៉ាងសំខាន់ក្នុងការជួយ Real Madrid ឈ្នះ LaLiga និង Champions League កាលពីរដូវកាលមុន។
Real Madrid មានបេក្ខភាព៦នាក់ក្នុងបញ្ជីសម្រាំងដូចគ្នានឹង Manchester City និង Liverpool ខាងក្រោមគឺជាបញ្ជីឈ្មោះកីឡាករទាំង ៣០រូប៖
Benzema, (Real Madrid)
Courtois, (Real Madrid)
Vinicius, (Real Madrid)
Casemiro, (Real Madrid)
Modric, (Real Madrid)
Rüdiger, (Real Madrid)
Salah, (Liverpool)
Trent Alexander-Arnold, (Liverpool)
Luis Díaz, (Liverpool)
Fabinho, (Liverpool)
Darwin Núñez, (Liverpool)
Van Dijk, (Liverpool)
Mahrez, (Manchester City)
Bernardo Silva, (Manchester City)
Phil Foden, (Manchester City)
De Bruyne, (Manchester City)
Cancelo, (Manchester City)
Haaland, (Manchester City)
Lewandowski, (Barcelona)
Heung-Min Son, (Tottenham)
Karry Kane, (Tottenham)
Kimmich, (Bayern Munich)
Sadio Mané, (Bayern Munich)
Leao, (AC Milan)
Mike Maignan, (AC Milan)
Nkunku, (Leipzig)
Cristiano Ronaldo, (Manchester United)
Kylian Mbappe, (PSG)
Haller, (Borussia Dortmund)
Vlahovic, (Juventus)
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?