កីឡា
CAMSOC កំណត់រួចស្រេចហើយនូវទីលានប្រកួតកីឡាលើទឹក សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣
គណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅថា CAMSOC ការកំណត់រួចស្រេចហើយ នូវទីលានប្រកួតកីឡាលើទឹកសម្រាប់ឆ្នាំ២០២៣ ដែលជាការប្រកួតកីឡាស៊ីហ្គេម(SEA Game)លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។ នេះបើតាមឲ្យដឹងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(CAMSOC) ។

លោក វ៉ាត់ ចំរើន អគ្គលេខា CAMSOC បានបញ្ជាក់ថា សម្រាប់ប្រភេទកីឡាលើទឹក ដែលនឹងមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេមនោះ មានប្រភេទកីឡាទូកកានូ-ទូករ៉ូវីង កីឡាម៉ូតូទឹក កីឡាទូកក្ដោង និង កីឡាទ្រីយ៉ាងត្លុង។ ចំពោះទីលានប្រណាំងទូក នៅបឹងតាមោក ស្ថិតនៅជិតពហុកីឡដ្ឋានជាតិមរតកតេជោ បឹងកង្កែបនិងតំបន់ឆ្នេរនាខេត្តព្រះសីហនុ ដែលត្រូវពិនិត្យសម្រាប់បម្រើឲ្យការប្រកួតកីឡាទូកក្ដោង និងកីឡាម៉ូតូទឹក និងទីក្រុងកែប ដែលត្រូវសម្រេចជាកន្លែងរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង។


តំណាងសហព័ន្ធកីឡាជាតិនានា បានទទួលស្គាល់ថា ទីតាំងខាងលើពិតជាអាចមានសក្ដានុពលសម្រាប់រៀបចំការប្រកួតបាន តែត្រូវតែសម្រួលលើផ្នែកខ្លះ ឲ្យវាមានលក្ខណៈស្តង់ដារ ដែលប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍អាចទទួលយកបាន៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត