កីឡា
វីរបុរសអាល្លឺម៉ង Philipp Lahm នឹងមិនចូលរួម World Cup 2022 ដោយសារកង្វល់បញ្ហាសិទ្ធិមនុស្សនៅកាតា
វីរបុរសក្លិប Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់ Philipp Lahm បានរិះគន់ការផ្តល់សិទ្ធិឱ្យកាតា ធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក (FIFA World Cup 2022) ហើយនិយាយថា រូបគេមិនមានគម្រោងចូលរួមការប្រកួតនោះទេ។

ប្រទេសនេះត្រូវបានប្រគល់ការប្រកួតឡើងវិញក្នុងឆ្នាំ២០១០ ដោយ FIFA បើទោះបីជាមានការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សក៏ដោយ ហើយការប្រកួតបើកឆាកពេលនេះនៅសល់តែជាង ៣ខែទៀតប៉ុណ្ណោះ។
Lahm ដែលបានលើកពានជាមួយអាឡឺម៉ង់ ក្នុង FIFA World Cup 2014 នៅប្រទេសប្រេស៊ីល បានទទូចថា សិទ្ធិមនុស្សគួរតែជាកត្តាសំខាន់បំផុតដែលត្រូវពិចារណាមុនពេលសម្រេចឱ្យប្រទេសណាមួយទទួលបានសិទ្ធរៀបចំការប្រកួតបាល់ទាត់ដ៏មានកិត្យានុភាពបំផុតរបស់កីឡាបាល់ទាត់ពិភពលោកមួយនេះ។
Lahm បានប្រាប់សារព័ត៌មានអាឡឺម៉ង់ Kicker ថា «ខ្ញុំមិនមែនជាផ្នែកនៃគណៈប្រតិភូទេ ហើយខ្ញុំមិនមានបំណងទៅទីនោះក្នុងនាមជាអ្នកគាំទ្រដែរ។» អតីតខ្សែការពាររបស់ក្រុម Bayern Munich បានប្រាប់ Kicker ថា គេជ្រើសរើសតាមដានការប្រកួតពីផ្ទះ។ «សិទ្ធិមនុស្សគួរតែដើរតួនាទីធំបំផុតក្នុងការផ្តល់សិទ្ធិដល់ប្រទេសណាមួយដែលរៀបចំការប្រកួត។»
Lahm ក៏បានអំពាវនាវដល់សមាជិកជម្រលសជាតិបច្ចុប្បន្នរបស់អាល្លឺម៉ង់ រួមទាំងប្រធានក្រុម និងអតីតមិត្តរួមក្រុម Manuel Neuer ឱ្យពិភាក្សាអំពីបញ្ហានេះក្នុងអំឡុងពេលដែលពួកគេកំពុងលេងនៅប្រទេសកាតា។ កីឡាករវ័យ ៣៨ឆ្នាំដែលបានចូលនិវត្តន៍ក្នុងឆ្នាំ២០១៧ បាននិយាយថា «ក្នុងនាមជាកីឡាករ អ្នកមិនអាចរំលងវាទៀតទេ” ។
កំណត់ត្រាសិទ្ធិមនុស្ស និងការយកចិត្តទុកដាក់លើពលករចំណាកស្រុកក៏ត្រូវបានរិះគន់យ៉ាងទូលំទូលាយផងដែរ ចាប់តាំងពីប្រទេសនេះត្រូវបានគេទទួលស្គាល់ថាជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១០។
វាត្រូវបានរាយការណ៍ដោយ Guardian ក្នុងឆ្នាំ២០២១ ថា ពលករចំណាកស្រុកចំនួន ៦,៥០០នាក់បានស្លាប់ក្នុងអំឡុងពេលនៃត្រៀមសម្រាប់រៀបចំការប្រកួត World Cup របស់ប្រទេសកាតា ដោយសារតែលក្ខខណ្ឌការងារមិនមានសុវត្ថិភាពចាប់តាំងពីពួកគេបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះមក។
យោងតាមអង្គការលើកលែងទោសអន្តរជាតិ បានបញ្ជាក់ថា កាតា “អាជ្ញាធរនៅតែបន្តទប់ស្កាត់សេរីភាពនៃការបញ្ចេញមតិ ដោយប្រើច្បាប់រំលោភបំពាន ដើម្បីរារាំងសំឡេងរិះគន់” ខណៈពេលដែលស្ត្រី និងសហគមន៍ស្រលាញ់ភេទដូចគ្នា (LGBTQ+) ក៏ត្រូវបានគាបសង្កត់ផងដែរ។
ការស្រឡាញ់ភេទដូចគ្នាគឺខុសច្បាប់នៅក្នុងប្រទេសកាតា ហើយទំនាក់ទំនងភេទដូចគ្នាអាចនាំឱ្យមានការចោទប្រកាន់ច្បាប់ព្រហ្មទណ្ឌ និងផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ប្រាំពីរឆ្នាំ។
ប្រធាន FIFA លោក Gianni Infantino បានទទូចកាលពីខែវិច្ឆិកាថា «ទាំងអស់គ្នាត្រូវបានស្វាគមន៍» នៅក្នុងប្រទេសកាតា ហើយបានជំរុញឱ្យអ្នកគាំទ្របាល់ទាត់ដែលស្រលាញ់ភេទចូលរួម និង ‘ចូលរួម និងនិយាយ និងបញ្ចុះបញ្ចូល’ ក្នុងគោលបំណងមានឥទ្ធិពលលើគោលនយោបាយរដ្ឋរបស់ពួកគេ។ វាត្រូវបានគេរាយការណ៍កាលពីខែឧសភា ទោះបីជាសណ្ឋាគារនៅកាតាបដិសេធមិនទទួលយកគូស្នេហ៍ភេទដូចគ្នាក៏ដោយ។
យោងតាមសារព័ត៌មាន NRK, SVT នៅក្នុងប្រទេសស៊ុយអែត និងសារព័ត៌មាន DR នៅប្រទេសដាណឺម៉ាក សណ្ឋាគារចំនួនបីបានបដិសេធមិនទទួលយកការកក់នេះ ដោយមួយបង្ហាញថាវានឹងប្រឆាំងនឹងគោលការណ៍សណ្ឋាគារក្នុងការធ្វើដូច្នេះ។
សណ្ឋាគារចំនួន២០បន្ថែមទៀតបានណែនាំគូស្នេហ៍ឱ្យកែប្រែអាកប្បកិរិយារបស់ពួកគេ ដើម្បីជៀសវាងការបង្ហាញភាពស្និទ្ធស្នាលជាសាធារណៈអំឡុងពេលស្នាក់នៅរបស់ពួកគេ ដោយណែនាំអ្នកទាំងពីរថា “កុំស្លៀកពាក់ជាភេទទី៣”។
ទន្ទឹមនឹងនេះ Lahm នឹងមើលការប្រកួត World Cup ពីផ្ទះ ហើយនឹងសង្ឃឹមថាអាល្លឺម៉ង់មានភាពប្រសើរឡើង ជាងការប្រកួតឆ្នាំ២០១៨ ដែលពួកគេបានធ្លាក់ចេញត្រឹមវគ្គចែកពូល៕
ប្រភព៖ dailymail
អត្ថបទ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?