Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង ផ្ដាច់​ឱកាស​ក្រុម​​គីរីវង់មិន​ឱ្យ​ប្រជែង​ពាន​លីគជាផ្លូវការ

បានផុស

នៅ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើគីរីវង់សុខសែនជ័យ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ​២០២២ លទ្ធផល ១០-០ ក្នុងជំនួបសប្ដាហ៍ទី១៥ នៃជុំទី៣ នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។

ការប្រកួតដែលចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០នាទីល្ងាច ព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមដាក់គំនាបលើក្រុមភ្ញៀវគីរីវង់សុខសែនជ័យ ដោយលេងបានតែ៤នាទី មិន រតនៈ បានទាត់ចូលឱ្យព្រះខ័នរាជស្វាយរៀង លុះចូលដល់នាទី១៥ កីឡាករ Marcus Haber រកគ្រាប់ទី២ មុននឹងកីឡាករ គឹម សុយុទ្ធ ទាត់ចូលគ្រាប់ទី៣ ហើយ Marcus Haber ជាថ្មីទាត់ចូលគ្រាប់ទី៤ ឱ្យព្រះខ័នរាជស្វាយរៀង នាំមុខគីរីង់វសុខសែនជ័យ ៤-០ នៅវគ្គទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចូលដល់វគ្គទី២ ព្រះខ័នរាជស្វាយរៀង កីឡាករ មិន រតនៈ បានបន្ថែមគ្រាប់បាល់ទី ៥ បន្ទាប់មកកីឡាករ គឹម សុខយុទ្ធ បន្ថែមគ្រាប់ទី៦ រហូតដល់ មិន រតនៈ រកគ្រាប់បាល់ ៣ គ្រាប់ម្នាក់ឯងបានសម្រេច (Hat-trick)។ ក្រោយមកទៀត នី សុខរី បន្ថែមគ្រាប់ទី៨ មិនអស់ចិត្ត មិន រតនៈ បន្ថែមគ្រាប់ទី៩ និងជាគ្រាប់ទី៤របស់ខ្លួន និងចុងក្រោយ សុក សំណាង រកគ្រាប់ទី១០ ហើយបានរក្សាលទ្ធផល ១០-០ នេះដល់ចប់ការប្រកួត។

ជ័យជម្នះនេះធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង នៅតែបន្តកាន់កាប់កំពូលតារាងនៃលីគកំពូលកម្ពុជា ឆ្នាំ២០២២ ត្រឹមសប្ដាហ៍ទី១៥ ដោយមាន ៣៨ពិន្ទុ លើក្រុមលេខ២ វិសាខា តាមពីក្រោយ ១០ពិន្ទុ។

ដោយឡែក គីរីវង់សុខសែនជ័យ រងបរាជ័យនេះបានសេចក្ដីថា គេអស់ឱកាសប្រជែងពានហើយ ក្រោយត្រូវក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង នាំមុខដាច់ដល់ទៅ ២៣ពិន្ទុ ខណៈការប្រកួតនៅសល់ ៦ប្រកួតទៀតនឹងបញ្ចប់៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៩ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣០ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

Sokha Hotels

ព័ត៌មានពេញនិយម