កីឡា
ក្រាក់ សម្ភស្ស នឹងទិញដី ធ្វើផ្ទះ បន្ទាប់ពីទទួលបានប្រាក់ឧបត្ថម្ភពីសម្តេចតេជោ
អតីតកីឡាករប្រដាល់ជើងខ្លាំង ក្រាក់ សម្ភស្ស នឹងទិញដី និងធ្វើផ្ទះសម្រាប់រស់នៅសមរម្យ ព្រមទាំងធ្វើជាដើមទុនដើម្បីរកស៊ី បន្ទាប់ពីទទួលបានថវិកាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ២ម៉ឺន ដុល្លារអាមេរិក។
កាលពីថ្ងៃសៅរ៍ ទី១៣ ខែសីហា ចុងសប្តាហ៍កន្លងទៅនេះ លោក ផេង វណ្ណៈ បានយកថវិកាឧបត្ថម្ភរបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតទៅប្រគល់ជូនផ្ទាល់ដល់ដៃរបស់អតីតអ្នកលេងគុនខ្មែរ ក្រាក់ សម្ភស្ស និងភរិយា នៅភូមិ ព្រៃធំ ឃុំកំពង់ល្ពៅ ស្រុក សំឡូត ខេត្តបាត់ដំបង។ យ៉ាងណា ប្រាក់នឹងផ្ទេរជូនតាមរយៈគណនីធនាគារ នៅពេលអតីតកីឡាកររូបនេះបើកគណនីនៅធនាគាររួចរាល់ ប្រហែលជាថ្ងៃចន្ទនេះ។

តាមការគ្រោងទុក ក្រាក់ សម្ភស្ស និងភរិយា នឹងទិញដីមួយកន្លែងសម្រាប់សង់ផ្ទះសមរម្យមួយដើម្បីរស់នៅ។ ចំណែកថវិកាសល់ប៉ុន្មានទៀតទុកធ្វើជាដើមទុនសម្រាប់រកស៊ី។
តាំងពីឃ្លាតឆ្ងាយពីសង្វៀនប្រដាល់គុនខ្មែរមក ក្រាក់ សម្ភស្ស បានបាត់ឈឹងមិនថាឡើងសង្វៀន ធ្វើជាគ្រូបង្ហាត់ ឬកិច្ចការអ្វីពាក់ព័ន្ធនឹងប្រដាល់ឡើយ។ ទើបតែថ្មីៗក៏លេចមុខ ក្រាក់ សម្ភស្ស បង្ហាញពីជីវភាពខ្វះខាតយ៉ាងខ្លាំង។ សូម្បីតែផ្ទះក៏គ្មានរស់នៅសមរម្យនឹងគេពោលគឺរស់នៅក្នុងខ្ទមកម្សត់តូចមួយនេះ។
ក្រោយមានការលំបាកខ្វះខាតយ៉ាងខ្លាំងបែបនេះក៏មានសប្បុរសជនមួយចំនួនឧបត្ថម្ភថវិកា និងគ្រឿងបរិភោគផ្សេង។ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភចំនួន ២ម៉ឺន ដុល្លារអាមេរិក។
ប្រសិនបើ ក្រាក់ សម្ភស្ស គ្រប់គ្រងក្នុងការចាយវាយថវិកាបានល្អ ហើយមានទីលំនៅសមរម្យា នាពេលខាងមុខ រូបគេអាចឈានជើងចូលក្នុងវិស័យប្រដាល់គុនខ្មែរវិញដូចជាបើកក្លឹបប្រដាល់ ធ្វើជាគ្រូបង្វឹក ឬក៏អាជ្ញាកណ្តាល ចៅក្រមជាដើម៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?