Connect with us

កីឡា

តើ​​កម្មវិធី​​ប្រដាល់​​ដែល​​កីឡាករ​គុន​ខ្មែរ​​កំពុង​​ប្រកួត​​​នៅ​​​ម៉ាឡេស៊ី​​ មាន​​​លក្ខណៈ​​​បែប​​​ណា?

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ជា​ច្រើន​រូប​កំពុង​​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​​​អន្តរជាតិ​ដ៏​ធំ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​អ្នក​លេង​គុន​ខ្មែរ​​កំពុង​ធ្វើ​បាន​ល្អ​ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លង​ទៅ​នេះ។ តើ​បង​ប្អូន​គាំទ្រ​គុន​ខ្មែរ​បាន​យល់​ពី​ព្រឹត្តិការណ៍​នេះ​កម្រិត​ណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព្រឹត្តិការណ៍​​នេះ​ឈ្មោះ«​ជើង​ឯក​យុវជនពិភព​លោក​​របស់​​សហព័ន្ធ​​​អន្តរជាតិ​នៃ​សមាគម​កីឡា​មួយ​ថៃ​​​​ឆ្នាំ​២០២២ (2022 IFMA Youth World Championship) ដែលត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ឆ្នេរ​ខ្សាច់​ Sunway Lagoon ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​​ដែល​មាន​​ប្រទេស​ជាង​១០០​មក​ពី​ទូទាំង​ពិភព​លោក​ដែល​បាន​បើក​ជា​ផ្លូវ​ការ​កាល​​​ពី​ថ្ងៃ​ទី​​៩ ​រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ទើប​ចប់។

ពិធី​បើក​​​មាន​ការ​សម្តែង​​ក្បាច់​គុន​មួយ​ថៃ​​ដែល​បង្ហាញ​ពី​វប្បធម៌​​​របស់​ប្រទេស​​ម៉ាឡេស៊ី​ជា​ម្ចាស់​ផ្ទះ​ និង​​មាន​​​ទង់​ជាតិ​​ចំនួន​១០១​ប្រទេស​ក្នុង​ក្បួន​ដង្ហែ។ ពិធី​នេះ​ត្រូវ​បាន​បើក​​ជា​ផ្លូវ​ការ​ដោយ​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី Dato’ Sri Ismail Sabri bin Yaakob ព្រម​ទាំង​មន្ត្រី​ទូត​ពី​បណ្តា​ប្រទេស​នានា ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក និង​ក្រសួង​​កីឡា​ម៉ាឡេស៊ី​ផង​ដែរ។

លោក Stephan Fox អគ្គលេខាធិការ​របស់​ IFMA ​បាន​ថ្លែង​ថា​ 2022 IFMA Youth World Championship គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ដ៏​សំខាន់​របស់​ IFMA ​ដែល​យុវជន​មក​ពី​ទូទាំង​ពិភព​លោក​ជួប​ជុំ​គ្នា​ដើម្បី​ទទួល​ស្គាល់ និង​អបអរ​គ្នា​ទៅ​វិញ​ទៅ​មក។

ប្រទេស​ដែល​លេច​ធ្លោ​ក្នុង​ការ​ប្រកួត​​លើ​សង្វៀន​ ​មាន​ដូច​ជា ថៃ កម្ពុជា​ អ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីត អង់គ្លេស វៀតណាម អូស្ត្រាលី​ អាមេរិក អារ៉ាប់​រួម ប៉ាឡេស្ទីន អ៉ីរ៉ាក់ កាហ្សាក់ស្ថាន និង​ប៉ូឡូញ។ កីឡាករ​ថៃ និង​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា លេច​ធ្លោ​ជាង​គេ​ដែល​មាន​កីឡាករ​ប្រដាល់​កម្រិត​អាជីព។

និយាយ​រួម​​ ព្រឹត្តិការណ៍​នេះ​​គឺ​ជា​កម្មវិធី​ប្រកួត​មួយ​ថៃ និង​​ជា​ការ​ផ្សព្វផ្សាយ​ក្បាច់​គុន​​មួយ​ថៃ​ទូទាំង​ពិភព​លោក​ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី និង​​សហព័ន្ធ​​​អន្តរជាតិ​នៃ​សមាគម​កីឡា​មួយ​ថៃ​​​​ (IFMA)។ មែន​ទែន​ទៅ អ្នក​លេង​គុន​ខ្មែរ​ហាក់​ដូច​ជា​កំពុង​ទទួល​ស្គាល់​ក្បាច់​គុន​របស់​គេ​ដោយ​មិន​ដឹង​ខ្លួន ខណៈ​ក្បាច់​គុន​ខ្មែរ​មិន​ខុស​ពី​ក្បាច់​គុន​មួយ​ថៃ​នោះ​ទេ ប៉ុន្តែ​ក្បាច់​គុន​ខ្មែរ​ហាក់​មិន​រីក​ចម្រើន​លើ​ឆាក​អន្តរជាតិ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ IFMA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៦ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៧ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម