កីឡា
FIFA ដាក់បម្រាមសហព័ន្ធបាល់ទាត់ឥណ្ឌា ប៉ុន្តែមិនពាក់ព័ន្ធនឹងរឿងប្រកួតជាមួយកម្ពុជាលើកមុន
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានដាក់បម្រាមផ្អាកសកម្មភាពសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) កាលពីល្ងាចថ្ងៃចន្ទ (១៥ សីហា) ដោយសារឥទ្ធិពលនៃការលូកដៃចូលហួសហេតុពីភាគីទី ៣។ ការព្យួរសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា នេះបានគំរាមកំហែងដល់ការធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់នារីពិភពលោក អាយុក្រោម ១៧ ឆ្នាំ ដែលគ្រោងធ្វើនៅថ្ងៃទី ១១ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ នេះ។

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បាននិយាយថា ការព្យួរនេះមានប្រសិទ្ធភាពភ្លាមៗ ហើយការបំពាននេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើលក្ខន្តិកៈរបស់ FIFA។
FIFA បាននិយាយថា ការព្យួរនេះនឹងត្រូវបានលុបចោលវិញ នៅពេលដែលសហព័ន្ធបាល់ទាត់ឥណ្ឌា រៀបចំគណៈកម្មាការប្រតិបត្តិ ឱ្យមានភាពត្រឹមត្រូវឡើងវិញ។ “ការព្យួរនេះនឹងត្រូវបានលុបចោលនៅពេលដែលការបញ្ជាឱ្យបង្កើតគណៈកម្មាធិការគ្រប់គ្រង ដើម្បីកំណត់ថាអំណាចរបស់គណៈកម្មាធិការប្រតិបត្តិ AIFF ត្រូវបានលុបចោល ហើយរដ្ឋបាល AIFF ទទួលបានការគ្រប់គ្រងពេញលេញលើកិច្ចការប្រចាំថ្ងៃរបស់ AIFF” ។

FIFA បាននិយាយថា ការប្រកួតបាល់ទាត់នារីពិភពលោក អាយុក្រោម ១៧ ឆ្នាំ មិនអាចប្រារព្ធធ្វើឡើងនៅប្រទេសឥណ្ឌាដូចការគ្រោងទុកនោះទេ។ “FIFA កំពុងតែមានទំនាក់ទំនងក្នុងន័យស្ថាបនាជានិច្ចជាមួយក្រសួងកិច្ចការយុវជន និងកីឡា ក្នុងប្រទេសឥណ្ឌា ហើយសង្ឃឹមថា លទ្ធផលវិជ្ជមានចំពោះករណីនេះអាចនៅតែសម្រេចបាន”។
ការព្យួរ ឬផ្អាកសកម្មភាពរបស់ AIFF នេះ មានន័យថា ឥណ្ឌា នឹងមិនអាចចូលរួមប្រកួត AFC Asian Cup 2023 ទេ។ ម្យ៉ាងវិញទៀត ការប្រកួតមិត្តភាពជាមួយវៀតណាម ក្នុងថ្ងៃ FIFA ក៏ត្រូវបានលុបចោល ហើយសម្រាប់ ជើងឯកលីគ ក៏មិនអាចមានចូលរួមប្រកួតជាមួយក្រុមផ្សេងទៀតក្នុងព្រឹត្តិការណ៍ AFC Championship ផងដែរ៕
ប្រភព៖ zeenews.india.com
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?