កីឡា
ពានសម្តេចតេជោ ហ៊ុន សែន វគ្គ ១៦ ក្រុមចុងក្រោយ នឹងបញ្ចប់ទាំងស្រុងនៅល្ងាចនេះ
ការប្រកួតពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន វគ្គ ១៦ ក្រុមចុងក្រោយ នឹងបញ្ចប់ការប្រកួតជើងទី ២ ទាំងស្រុងនៅថ្ងៃពុធ ទី ១៧ ខែសីហា ឆ្នាំ ២០២២ នេះ ដោយមាន ៤គូ ដ្បិតកាលពីសប្ដាហ៍មុនមាន ៤ គូ បានបញ្ចប់ និងរកឃើញក្រុមឡើងវគ្គបន្តរួចមកហើយ។

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួន វេលាម៉ោង ៣:៣០ នាទីរសៀលនេះទទួលស្វាគមន៍ក្រុមភ្ញៀវ ក្លិបបាល់ទាត់កោះកុង។ ការប្រកួតចាត់ទុកថានឹងជក់ចិត្តផងដែរ ដ្បិតកាលពីជើងទី ១ អង្គរថាយហ្គឺរ យកឈ្នះ កោះកុង យ៉ាងតានតឹង ១-២។
គូទី ២ ភ្នំពេញក្រោន ត្រូវស្វាគមន៍ ព្រៃវែងអេហ្វស៊ី នៃលីគទី ២ នៅកីឡដ្ឋានស្មាតអអេសអិន វេលាម៉ោង ៦:៣០ នាទីល្ងាច។ កាលពីជើងទី ១ ភ្នំពេញក្រោន បានយកឈ្នះ ព្រៃវែង ០-១។ ក្រុមទាំងពីរមានប្រវត្តិល្អរៀងខ្លួននៅក្នុងពានសម្តេចតេជោ ហ៊ុន សែន ពោលគឺភ្នំពេញក្រោន ធ្លាប់ឈ្នះជើងឯក ២ ដង ខណៈព្រៃវែង ធ្លាប់បានលេខ ៣ ម្ដងក្នុងឆ្នាំដំបូងរបស់គេ ដែលកាលនោះយកឈ្នះលើភ្នំពេញក្រោន ផ្ទាល់តែម្ដងដោយលទ្ធផលមិនគួរឱ្យជឿ ៤-២។
គូដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតម្ចាស់ជើងឯក ៤ សម័យកាល សមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) នឹងត្រូវស្វាគមន៍ ក្លិបបាល់ទាត់នគរបាលជាតិ នៅវេលាម៉ោង ៦:៣០ នាទីល្ងាចដូចគ្នា នាកីឡដ្ឋានខ.ភ.ម។ កាលពីជើងទី ១ ទ័ព បានយកឈ្នះ ប៉ូលីស ១-២។ បញ្ជាក់ថាការប្រកួតនេះមានផ្សាយផ្ទាល់នៅលើ BTV News។

គូចុងក្រោយ ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា នឹងទៅសួរសុខទុក្ខម្ចាស់ផ្ទះ ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ នៅកីឡដ្ឋានគីរីវង់ វេលាម៉ោង ៣:៣០ នាទីរសៀល។ ការប្រកួតនេះមានផ្សាយផ្ទាល់នៅលើ BTV News ផងដែរ ដ្បិតក្រឡេកទៅលទ្ធផលជើងទី ១ អគ្គិសនីកម្ពុជា បានយកឈ្នះគីរីវង់ ៣-២។
បញ្ជាក់ថា ក្រុមឈ្នះ ៤ ល្ងាចនេះនឹងត្រូវឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ ដែលមាន ព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត និងណាហ្គាវើលដ៍ អង្គុយរង់ចាំ៕

អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច