Connect with us

កីឡា

៤​​គូ​​​​ពាន​​សម្តេច​​តេជោ​​ថ្ងៃ​​នេះ​​តឹង​​តែង​​ខ្លាំង​​ដើម្បី​​វគ្គ​​៨​​ក្រុម

បានផុស

នៅ

​ពាន​រង្វាន់ ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ថ្នាក់​​ជាតិ​ លើក​ទី​១៦ ឆ្នាំ​២០២២​ នឹង​រក​ឃើញ​៤​ក្រុម​ទៀត​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​នា​ល្ងាច​ថ្ងៃពុធ ទី​១៧ ខែ​សីហា​នេះ បន្ទាប់​ពី​បាន​រក​ឃើញ​៤​ក្រុម​កាល​ពី​សប្តាហ៍​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​៤​គូ​ថ្ងៃ​នេះ​នឹង​ក្លាយ​ជា​សមរភូមិ​វាល​ស្មៅតឹង​តែង​បំផុត បន្ទាប់​ពី​ជើង​ទី​១​​​ទទួល​បាន​លទ្ធផល​ឈ្នះ​ចាញ់​​​ដោយ​មិន​ដាច់​ឆ្ងាយ​គ្នា​នោះ​ទេ។

វេលា​ម៉ោង ៣:៣០​នាទី​រសៀល​ថ្ងៃ​នេះ អង្គរ​ថាយហ្គឺរ បើក​ទ្វារ​កីឡដ្ឋាន ហនុមាន ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​កំពុង​មាន​មហិច្ឆតា កោះកុង អេហ្វស៊ី សម្រាប់​ការ​ប្រកួត​ជើង​ទី​២។ ​ការ​ប្រកួត​នេះ​ផ្សាយ​​ផ្ទាល់​តាមផេក Hun Sen Cup។ កាល​ពី​ជើង​ទី​១ អង្គរ​ថាយហ្គឺរ ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ២-១។

នៅ​ម៉ោង​ដំណាល​គ្នា​នេះ​ដែរ គិរី​វង់​សុខ​សែន​ជ័យ ​ទទួល​ស្វាគមន៍​ក្រុម អគ្គិសនី​កម្ពុជា នៅ​កីឡដ្ឋាន គិរីវង់ សម្រាប់​ការ​ប្រកួត​ជើង​ទី​២។ ប្រកួត​នេះ​ផ្សាយ​​ផ្ទាល់​តាមផេក Hun Sen Cup។ កាល​ពី​ជើង​ទី​១ អគ្គិសនី​កម្ពុជា​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ៣-២ ដូច្នេះ​អគ្គិសនី​កម្ពុជា​បាន​ក្លាយ​ជា​ក្រុម​តែ​មួយ​គត់​មក​ពី​លីគ​ទី២​បាន​យក​ឈ្នះ​ក្រុម​នៅ​លីគ​កំពូល។

បន្ទាប់​មក វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​នេះ ភ្នំពេញ​ក្រោន ​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ល្អ​សំបូរ​យុវជន ព្រៃវែង អេហ្វស៊ី នៅ​កីឡដ្ឋាន ស្មាត អេអសអិន ក្នុង​រាជ​ធានី​ភ្នំពេញ។ ប្រកួត​នេះ​ផ្សាយ​​ផ្ទាល់​តាម BTV។ ។ កាល​ពី​ជើង​ទី​១ ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​ដោយ​លទ្ធផល ១-០។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​គូ​ទៀត​នោះ​គឺ ​ក្រុម​នគរ​បាល​ជាតិ ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក​ម្ចាស់​ផ្ទះ ក្រុម​កង​យោធពលខេមរភូមិន្ទ នៅ​កីឡដ្ឋានស្តាត​ចាស់ វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ។ ប្រកួត​នេះ​ផ្សាយ​​ផ្ទាល់​តាម BTV។ ។ ចាំ​ថា កាល​ពី​ជើង​ទី​១ កង​យោធពល​ខេមរភូមិន្ទ បាន​យកឈ្នះ​ដោយ​លទ្ធផល ២-១។

សូម​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះ​ពាន​រង្វាន់​សម្តេច​តេជោ​ ថ្នាក់​ជាតិ​លើក​ទី​១៦ នេះ​រក​ឃើញ​៤​ក្រុម​ហើយ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​គឺ វិសាខា ​ណាហ្គាវើលដ៍​​ បឹងកេត និង ព្រះ​ខ័ន​រាជ​ស្វាយរៀង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៦ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

Sokha Hotels

ព័ត៌មានពេញនិយម