កីឡា
វិញ្ញាសាប្រកួតស៊ីហ្គេមនៅកម្ពុជា កើនដល់ជាង ៦០០ វិញ្ញាសា ក្នុងចំណោម ៣៩ ប្រភេទកីឡា
សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានរៀបចំកិច្ចប្រជុំក្របខ័ណ្ឌលេខាធិការដ្ឋាន ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ដំណើរការនៃការរៀបចំ ជាពិសេសទៅលើការសម្រេចដាក់វិញ្ញាសាប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ នៃទីក្រុងបាងកក ប្រទេសថៃ ខណៈប្រតិភូកម្ពុជា ត្រូវបានដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC)។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/299910735_10227389038089798_4539962017529233782_n-1024x768.jpeg)
ក្រោយកិច្ចប្រជុំ ឯកឧត្តមបានមានប្រសាសន៍ថា៖ «យើងបានបង្ហាញទៅគ្រប់ប្រទេសអំពីការត្រៀមប្រភេទវិញ្ញាសាជាង ៦០០ ក្នុងវិញ្ញាសាទាំងអស់ហ្នឹង គឺមានការជជែកវែកញែកគ្នា ក្នុងនោះវិញ្ញាសាភាគច្រើន បានទទួលការគាំទ្រពីបណ្ដាប្រទេសទាំងអស់ ហើយនៅមានវិញ្ញាសាតិចតួចទេ ដែលគេស្នើសុំឲ្យយើងមានការពិចារណាឡើងវិញ។ អ៊ីចឹងក្នុងនាមជាម្ចាស់ផ្ទះ យើងបានយកសំណូមពររបស់គេ មកធ្វើការជាមួយសហព័ន្ធកីឡាជាតិរបស់យើងឡើងវិញមួយចំនួន ។ នេះហើយជាអ្វីដែលយើងបានខិតខំប្រឹងប្រែង ដើម្បីធ្វើការតស៊ូមតិបន្ដ តែវឌ្ឍនភាពរបស់យើង បានដើរទៅមុខយ៉ាងរលូន ព្រោះយើងបានសុំឲ្យប្រទេសទាំងអស់ គាំទ្រកម្ពុជា និងជួយកម្ពុជា ឲ្យធ្វើការប្រកួតទទួលបានជោគជ័យ ហើយប្រទេសទាំងអស់ បានសន្យានឹងជួយដល់កម្ពុជា ដែលខិតខំប្រឹងប្រែងក្នុងការធ្វើម្ចាស់ផ្ទះលើកដំបូងនេះ ឲ្យបានជោគជ័យ» ។
«ចំណុចមួយទៀត គឺការរៀបចំឲ្យមានការលក់សិទ្ធទូរទស្សន៍ ត្រូវបានប្រទេសទាំងអស់ ចាត់ទុកជាគឺជារបត់នៃការផ្លាស់ប្ដូរមួយដ៏សំខាន់ ក្នុងប្រវត្តិរបស់ស៊ីហ្គេម ដែលមានតែកម្ពុជាទេ ដែលអាចធ្វើជាគំរូក្នុងការលក់សិទ្ធទូរទស្សន៍នេះ ដើម្បីឲ្យស៊ីហ្គេមបន្ដៗទៀត យកជាមេរៀនបទពិសោធន៍ ទាំងការផលិតឲ្យមានគុណភាព និងការផ្ដល់នូវតម្លាភាព នៃការចែករំលែកភាគលាភ នៃការលក់សិទ្ធទូរទស្សន៍ ចំពោះស៊ីហ្គេមនៅកម្ពុជា ។
ចឹងការវាយតម្លៃចុងក្រោយ ក្នុងនាមយើងជាម្ចាស់ផ្ទះ យើងបានជោគជ័យក្នុងកិច្ចប្រជុំនេះ ដែលជាកិច្ចប្រជុំមួយទទួលបាននូវសុទិដ្ឋិនិយមច្រើន នៅក្នុងការលើកទឹកចិត្តឲ្យម្ចាស់ផ្ទះរៀបចំឲ្យទទួលបានជោគជ័យ សម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣»។ ប្រសានស៍ឯកឧត្តម វ៉ាត់ ចំរើន។
សូមរំឮកជាថ្មីថា ស៊ីហ្គេម ឆ្នាំ ២០២៣ គ្រោងនឹងធ្វើពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ ដោយមានកីឡាចំនួន ៣៩ ប្រភេទដែលអនុម័តឱ្យប្រកួតជាផ្លូវការ ស្របពេលដែលវិញ្ញាសា គិតមកទល់ពេលនេះបានកើនដល់ជាង ៦០០ វិញ្ញាសា ខណៈដើមឡើយគម្រោងតែជាង ៥០០ វិញ្ញាសាប៉ុណ្ណោះ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/08/139734086_1025334581310289_685915254514423107_n-1024x683.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/122488041_964075664102848_3216582527957649009_n-1-1024x683.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/144264666_1030230867487327_8089195627953417665_n-1024x683.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/122779271_964053957438352_6827680759549247082_n-1024x683.jpeg)
អត្ថបទ៖ មន្នីរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច