កីឡា
សារ៉េត គ្រីយ៉ា ៖«ម៉ាក់ទិញកង់ឲ្យជិះ ខ្ចប់បាយ ទៅហាត់បាល់ទាត់»
សារ៉េត គ្រីយ៉ា ជាខ្សែការពារដ៏រឹងមាំ លេចធ្លោរបស់ព្រះខ័នរាជស្វាយរៀង និងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ុន្តែការពិតជីវិតតស៊ូកាលពីកុមារភាពអ្នកគាំទ្រស្ទើរតែមិនបានដឹងឡើយ។

ខ្សែការពារម្ចាស់អាវលេខ១៣របស់ព្រះខ័នរាជស្វាយរៀងដែលមានដើមកំណើតនៅខេត្តកណ្តាលបានតស៊ូប្រឹងប្រែង និងជម្នះការលំបាកច្រើនណាស់កាលពីកុមារភាព។ កាលពីតូច រូបគេធ្លាប់ដើរស៊ីឈ្នួលឃ្វាលគោ ដឹកត្រី ដើម្បីបានប្រាក់ជួយដល់គ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង។
ទន្ទឹមជាមួយគ្នានេះ សារ៉េត គ្រីយ៉ា ចូលចិត្តលេងបាល់ទាត់យ៉ាងខ្លាំង។ រាល់ពេលទំនេរ រូបគេតែងតែទៅលេងបាល់ទាត់ជាមួយមិត្តភក្តិ។ អាយុ១៤ឆ្នាំ រូបគេបានធ្វើតេស្តនៅយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម១៤ឆ្នាំ ប៉ុន្តែមិនជាប់។ យ៉ាងណា មួយឆ្នាំក្រោយមក រូបគេបានធ្វើតេស្តជាប់យុវជនម្រើសជាតិអាយុក្រោម១៥ឆ្នាំ។ បន្ទាប់មក រូបគេបានទៅធ្វើសុំលោកគ្រូរបស់ព្រះខ័នរាជស្វាយរៀងដើម្បីហ្វឹកហាត់ជាមួយថ្នាលយុវជន។

គ្រីយ៉ា បានរៀបរាប់ថា ៖«ជីវភាពគ្រួសារខ្ញុំលំបាកណាស់។ អត់មានស្បែកជើងពាក់ អត់មានអីជិះទៅហាត់បាល់។ ពេលខ្លះ ខ្ញុំខ្ចីស្បែកជើងគេពាក់ទៅហាត់។ ខ្ញុំបានសុំលោកគ្រូ កុសល នៅព្រះខ័នរាជស្វាយរៀងហាត់ជាមួយក្រុមយុវជនក្រោមអាយុ១៥ឆ្នាំ។ ពេលនោះ គាត់សួរខ្ញុំថា មានអីជិះអត់? ខ្ញុំប្រាប់ថា មានគឺកង់ តែពេលនោះអត់ទាន់មានកង់ទេ។ ហាត់បានប៉ុន្មានថ្ងៃ ម៉ាក់បានទិញកង់ឲ្យ។ ថ្ងៃខ្លះខ្ញុំជិះម៉ូតូជាមួយមិត្តភក្តិទៅហាត់»។
អ្វីដែលជំរុញឲ្យ យុវជនរូបនេះខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ទេ្វឡើងគឺការជំរុញលើកទឹកចិត្តពីម្តាយ និងក្រុមគ្រួសារ។ ថ្វីបើពួកគាត់ខ្វះខាតលុយកាក់ ទ្រព្យសម្បត្តិ ប៉ុន្តែពួកគាត់មិនខ្វះទឹកចិត្តក្នុងការជំរុញកូនម្នាក់នេះឲ្យទៅហ្វឹកហាត់បាល់ទាត់នោះទេ។

សារ៉េត គ្រីយ៉ា បន្តរៀបរាប់ថា ៖«ខ្ញុំធ្លាប់ស៊ីឈ្នួលដឹកត្រី។ ពេលខ្លះឃ្វាលគោឲ្យគេ តែខ្ញុំនៅតែតស៊ូហាត់បាល់ទាត់។ ម៉ាក់ជួយជំរុញលើកទឹកចិត្តខ្លាំង ដោយសារគាត់ឃើញខ្ញុំស្រឡាញ់។ គាត់បានរៀបចំឲ្យខ្ញុំទៅហាត់។ ព្រឹកឡើង គាត់ដាំបាយដាក់ប្រអប់ ដាំទឹកតែដាក់ឲ្យទៅស្ទើររាល់ថ្ងៃ។ និយាយទៅ ម៉ាក់ជំរុញខ្ញុំ លើកទឹកចិត្តខ្ញុំខ្លាំងមែនទែន»។
ក្នុងនាមជាខ្សែការពារសំខាន់ម្នាក់ សារ៉េត គ្រីយ៉ា បានជួយព្រះខ័នរាជស្វាយរៀងឈ្នះជើងឯកលីគកំពូលកម្ពុជា២ដង និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២ដង៕ សូមរង់ចាំតាមដានលំអិតពីប្រវត្តិរបស់ គ្រីយ៉ា។

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា