Connect with us

កីឡា

អ្នកលេងគុនខ្មែរ ៧ រូប ថ្ងៃនេះប្រកួតវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ IFMA Youth World Championship

បានផុស

នៅ

ព្រឹត្តិការណ៍ «​ជើងឯក​យុវជន​ពិភពលោក​របស់​សហព័ន្ធ​អន្តរជាតិ នៃ​សមាគម​កីឡា​មួយ​ថៃ ឆ្នាំ​២០២២ (2022 IFMA Youth World Championship)» ដែល​ត្រូវបាន​រៀបចំឡើង​នៅ​ឆ្នេរ​ខ្សាច់ Sunway Lagoon ក្នុងប្រទេស​ម៉ាឡេស៊ី ដែលមានប្រទេសជាង ១០០ មកពីទូទាំងពិភពលោក សម្រាប់កម្ពុជាបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដល់ទៅ ៧ គូ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាករ​ទាំង ៧​ រូបនោះ​រួមមាន ឈឿង ល្វៃ​, រិ​ន ដេវីត​, សាន រ៉ា​គីម​, ឃួន ឡាំង​កូស៊ីន​, ខាំ ខ្លា​នាង​, ហ៊ឹម គឹម​រៀង និង ភុ​ន ពិ​សិត​។​

​នៅថ្ងៃនេះ អ្នកលេង​គុន​ខ្មែរ​របស់​កម្ពុជា ៧ ​រូប នឹងត្រូវ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ជាក់ស្ដែង​គឺ កីឡាករ ឈឿង ល្វៃ ជួប​ជាមួយ​កីឡាករ Mohammed Mahmond លើ​ប្រភេទ​ទម្ងន់ ៧២​ គីឡូក្រាម​, កីឡាករ រិ​ន ដេវីត ជួប​កីឡាករ Mund abdul Hakim លើ​ប្រភេទ​ទម្ងន់ ៦០ ​គីឡូក្រាម​, កីឡាករ សាន រ៉ា​គីម ប្រកួត​ជាមួយ​កីឡាករ​ថៃ Yodsakorn Anusornprasoet លើ​ប្រភេទ​ទម្ងន់ ៦៣,៥​ គីឡូក្រាម​, កីឡាករ ឃួន ឡាំង​កូស៊ីន ជួប​កីឡាករ Emran Batoori លើ​ប្រភេទ​ទម្ងន់ ៥៧​ គីឡូក្រាម​, កីឡាករ ខាំ ខ្លា​នាង ប្រកួត​ជាមួយ​កីឡាករ Muhammad Zulfakar Othman លើ​ប្រភេទ​ទម្ងន់ ៥១​ គីឡូក្រាម និង​កីឡាករ ហ៊ឹម គឹម​រៀង ជួប​កីឡាករ Imran Hakim លើ​ប្រភេទ​ទម្ងន់ ៥៤ ​គីឡូក្រាម និង​កីឡាករ​ភុ​ន ពិ​សិត ត្រូវ​ជួប​កីឡាករ Muhammad Salimi លើ​ប្រភេទ​ទម្ងន់ ៤៨​ គីឡូក្រាម​។​

​បញ្ជាក់ថា IFMA Youth World Championship គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់ IFMA ដែល​យុវជន​មកពី​ទូទាំង​ពិភពលោក​ជួបជុំគ្នា​ ដើម្បី​ទទួលស្គាល់ និង​អបអរ​គ្នា​ទៅវិញទៅមក​។​

​ប្រទេស​ដែល​លេចធ្លោ​ក្នុងការ​ប្រកួត​លើស​ង្វៀន មានដូចជា ថៃ កម្ពុជា អ៉ី​រ៉ង់ អា​រ៉ា​ប៊ី​សា​អូឌីត អង់គ្លេស វៀតណាម អូស្ត្រាលី អាមេរិក អារ៉ាប់​រួម ប៉ា​ឡេ​ស្ទី​ន អ៉ី​រ៉ា​ក់ កា​ហ្សា​ក់​ស្ថាន និង​ប៉ូឡូញ​។ កីឡាករ​ថៃ និង​កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា លេចធ្លោ​ជាងគេ​ដែលមាន​កីឡាករ​ប្រដាល់​កម្រិត​អាជីព​៕

អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៤ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២០ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២៣ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម