Connect with us

កីឡា

អតីតកីឡាករបាល់ទាត់ Shevchenko អង្វរពិភពកីឡាកុំឱ្យ “បំភ្លេច” អ៊ុយក្រែន

បានផុស

នៅ

អតីតកីឡាករ Chelsea និង Milan លោក Andriy Shevchenko បានចេញលិខិតអង្វរទៅកាន់ពិភពកីឡាកុំឱ្យ “បំផ្លេច” អំពីអ៊ុយក្រែន ប៉ុន្តែ​បាន​ស្វាគមន៍​ផែនការ​ដើម្បី​ចាប់ផ្តើម​លី​គ​បាល់ទាត់ ឡើងវិញ​នៅក្នុង​ប្រទេស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Shevchenko ដែល​ធ្លាប់​ធ្វើជា​ប្រធាន​ក្រុម និង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន បាន​ប្រាប់ CNN ថា «​យើង​មិនត្រូវ​ភ្លេច​នូវ​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នោះទេ​។ ជនជាតិ​រុស្សី​នៅតែ​បន្ត​ទម្លាក់​គ្រាប់បែក ហើយ​សង្គ្រាម​មិន​ឈប់​។ មែនទែនទៅ វា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ ខ្ញុំ​នៅតែមាន​អារម្មណ៍​តានតឹង​ចំពោះ​អ្វីដែល​បានកើត​ឡើង​។​»

«​ពេលខ្លះ​ខ្ញុំ​បាន​សួរ​សំណួរ​ដដែលៗ ហើយ​មិនអាច​រក​ចម្លើយ​បាន ប៉ុន្តែ​ឥឡូវនេះ​យើង​មាន​ទិសដៅ​តែមួយ យើង​ត្រូវ​ឈ្នះ​សង្គ្រាម​នេះ ហើយ​ចាប់​ផ្តើមកសាង​ប្រទេស​ឡើងវិញ​។​» Shevchenko បាន​បន្ថែម​។​

Shevchenko និង​តារា​វាយ​កូន​បាល់ Elina Svitolina បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​របស់ UNITED 24 ដែលជា​អង្គការ​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky ដើម្បី​គាំទ្រ​ការបរិច្ចាគ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រាម​អ៊ុយ​ក្រែ​ន​។ វា​គឺជា​គំនិត​ផ្តួចផ្តើម​ដែល​ប្រមូលបាន ១៦៦ ​លាន​ដុល្លារ រហូតមកដល់​ពេលនេះ​។​

«​វា​មាន​សារៈសំខាន់​ខ្លាំងណាស់ ពីព្រោះ​នៅពេលនេះ​អត្ត​ព​លិ​ក​ គឺជា​តំណាង​សម្រាប់​ក្មេងជំនាន់ក្រោយ​។ សម្រាប់​ប្រជាជន​ដើម្បី​ប្រកាន់​ជំហរ​ប្រឆាំងនឹង​សង្គ្រាម គឺមាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ផ្ញើ​សារ​ទៅកាន់​ពិភពលោក​ដើម្បី​ប្រឆាំងនឹង​សង្គ្រាម និង​ការគាំទ្រ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​។​» Shevchenko បាន​ទទូច​៕

ប្រភព​៖ CNN

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៣ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៤ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣០ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម