Connect with us

កីឡា

លោក Conor Nestor និយាយ​ពី​កីឡាករ​យុវជន ៣​រូប​ដែល​ចេញពី​ថ្នាល​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ផ្ទាល់

បានផុស

នៅ

ចុង​សប្ដាហ៍​កន្លងទៅ ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ ក្លិប​គីរីវង់​សុខ​សែន​ជ័យ ដោយ​លទ្ធផល ១០-០ ក្នុង​ជំនួប​សប្ដាហ៍​ទី​១៥ នៃ​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គ្រាប់​បាល់​ទាំង ១០​គ្រាប់​របស់​ព្រះខ័ន​រាជ​ស្វាយរៀង រកបាន​ដោយ​កីឡាករ ៥​នាក់​ផ្សេងគ្នា​រួមមាន មិន រតនៈ ៤​គ្រាប់​, Marcus Haber ២​គ្រាប់​, គឹម សុខ​យុទ្ធ ២​គ្រាប់ និង នី សុខ​រី ជាមួយ សុខ សំណាង ម្នាក់​១​គ្រាប់​។ អ្វីដែល​ពិសេស​នោះ​កីឡាករ​ដែលជា​យុវជន​ថ្នាល​របស់​ក្លិប​ទើប​ឡើងមក​ឈុត​ធំថ្មីៗ​នេះ បា​នរក​គ្រាប់​បាល់​ក៏ដូចជា​ប​ញ្ជូន​បាល់​ឱ្យ​គ្នា​ទៅវិញទៅមក រួមមាន មិន រតនៈ​, គឹម សុខ​យុទ្ធ និង នី សុខ​រី ខណៈ​លោក Conor Nestor ដែលជា​គ្រូបង្វឹក​ក៏បាន​សរសើរ​ពី​ពួកគេ​ផងដែរ ពិសេស​សរសើរ​លើ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គេ​។

លោក Conor Nestor បាន​និយាយ​ដូច្នេះ​ថា «​ពិតណាស់ ព្រោះថា​ពួកគេ​សុទ្ធតែ​មកពី​ឈុត​យុវជន​របស់​យើង ពួកគេ​សុទ្ធតែ​ក្មេង ហើយ​នឹង​ពួកគេ​មានការ​ខិតខំ​ប្រឹងប្រែង​។ ដូច្នេះហើយ​នៅ​ក្លិប​នេះ បើ​អ្នក​ប្រឹងប្រែង​ខ្លាំង អ្នកនឹង​ទទួល​បាន​ឱកាស​វា​ពិតជា​ល្អ​ខ្លាំង​មែនទែន ដែល​ពួកគេ​បាន​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​នៅលើ​ទីលាន​។​»

​គួរ​បញ្ជាក់ថា មិន រតនៈ​, គឹម សុខ​យុទ្ធ និង នី សុខ​រី សុទ្ធសឹង​ជា​យុវជន​ថ្នាល​អាយុ​ក្រោម​១៩​ឆ្នាំ របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​ត្រូវបាន​ដំឡើង​មក​ឈុត​ធំ​ក្នុងអំឡុង​ឆ្នាំ​២០១៩ សម្រាប់ មិន រតនៈ ខណៈ​គឹម សុខ​យុទ្ធ និង នី សុខ​រី នៅ​ឆ្នាំ​២០២០​។

រដូវ​កាល​នេះ ពួកគេ​ទាំង​៣​នាក់​បានរួម​ចំណែក​ច្រើន​ដល់​ក្លិប ជាក់ស្ដែង មិន រតនៈ រក​គ្រាប់​បាល់​បាន ៦​គ្រាប់​ហើយ និង​បញ្ជូន​បាល់ (assists) បាន ៥​ដង ខណៈ គឹម សុខ​យុទ្ធ ក​គ្រាប់​បាល់​បាន ៣​គ្រាប់ និង​បញ្ជូន​បាល់ (assists) បាន ៣​ដង ស្រប​ពេលដែល នី សុខ​រី ក​គ្រាប់​បាល់​បាន ១​គ្រាប់​ផងដែរ៕

អត្ថបទ​ ៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៧ នាទីutes មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៣ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម