Connect with us

កីឡា

យោធិន​​ជាង​​៥​​ពាន់​​ត្រៀម​​សម្តែង​​​បើក​-​បិទ​​ស៊ីហ្គេម​-​អាស៊ាន​​ប៉ារ៉ា​ហ្គេម​ ២០២៣​

បានផុស

នៅ

កង​កម្លាំង​យោធិន​ប្រមាណ​៥២៧០​នាក់​​​គ្រោង​នឹង​ហ្វឹក​ហាត់​​​ដើម្បី​ត្រៀម​សម្តែង​ក្នុង​ពិធី​បិទ និង​បើក​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ​ព្រឹក​មិញ​នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានសម្រេចដ៏ខ្ពង់ខ្ពស់ ​ក្នុង​ការ​អនុញ្ញ្ញាតឲ្យ​ប្រមូលកម្លាំងយោធិនចំនួន ៥,២៧០នាក់​សម្រាប់​​ជួយដល់កម្មវិធីផ្សេងៗ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមចូលរួមសម្ដែងអបអរពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្តមអគ្គលេខាធិការ​បញ្ជាក់​ថា ការ​ប្រើប្រាស់កម្លាំងយោធា​គឺ​ជាកម្លាំងរៀបរយ កម្លាំងមានវិន័យ កម្លាំងមានសណ្ដាប់ធ្នាប់ កម្លាំងមានបទបញ្ជាច្បាស់លាស់ កម្លាំងដែលមានសុខភាពល្អទាំងអស់នេះ គឺជាកម្លាំងពិត នៃការសម្ដែង និងការរៀបចំ​សម្រាប់ បូកជាមួយបច្ចេកវិទ្យាទំនើប និងទាន់សម័យបញ្ចូលគ្នា នោះ​នឹងទទួលបាននូវភាពអស្ចារ្យមួយ ដើម្បីកសាងកិត្តិយសកម្ពុជា អំឡុងពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

សូម​បញ្ជាក់​ថា ពិធីសំខាន់​មាន​៤ គឺពិធីបើក និង​បទ​កីឡាស៊ីហ្គេម ព្រម​ទាំង​ពិធី​បើក និង​បិទ​អាស៊ានប៉ារ៉ាហ្គេម។ ពិធីទាំងអស់នេះ សុទ្ធតែជាពិធីពាក់ព័ន្ធទៅនឹងកេរ្ដិ៍ឈ្មោះ និង​កិត្តិយស​របស់​ប្រទេស​ជា​ម្ចាស់​ផ្ទះ។

ចំនួន​កម្លាំង​យោធិន​ខាង​លើ​នេះនៅ​មិន​ទាន់​រាប់​បញ្ចូល​កម្លាំងជំនាញ និងស្ម័គ្រចិត្តជាច្រើនទៀត ដើម្បីផ្គុំជាកម្លាំងពិសេសមួយ ដូចជាកម្លាំងជំនាញសិល្បករ-សិល្បការិនី របស់​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កម្លាំងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកម្លាំងផ្សេងៗទៀត ដើម្បីធានាបាននូវការសម្ដែងមួយដ៏អស្ចារ្យ និងទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ៕

អត្ថបទ៖ វីរបុត្រ
ប្រភព៖ Cambodia 2023

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៣ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៤ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម