កីឡា
សំបុត្រជាង ២ លានកន្លះ ត្រូវបានលក់អស់សម្រាប់ពានរង្វាន់ FIFA World Cup 2022
រហូតមកដល់ពេលនេះ សំបុត្រសរុបចំនួន ២,៤៥ លាន ត្រូវបានលក់អស់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក (2022 FIFA World Cup) នៅប្រទេសកាតា។

ជាមួយនឹងការប្រកួត World Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែវិច្ឆិកា នៅពេលដែលម្ចាស់ផ្ទះកាតា ទទួល អេក្វាឌ័រ។ ត្រូវបានដឹងថាអ្នកគាំទ្រមកពីសហរដ្ឋអាមេរិក, អង់គ្លេស, អារ៉ាប៊ីសាអូឌីត, ម៉ិកស៊ិក, អារ៉ាប់រួម, បារាំង, អាហ្សង់ទីន, ប្រេស៊ីល, អាឡឺម៉ង់ និងប្រទេសម្ចាស់ផ្ទះផ្ទាល់ បានទិញច្រើនបំផុតនៃសំបុត្រ។
សំបុត្រសរុបចំនួន ៥២០,៥៣២ ត្រូវបានលក់អស់ ក្នុងអំឡុងពេលនៃការលក់ដ៏កម្រថ្មីៗនេះ ចាប់ពីថ្ងៃទី ០៥ ខែកក្កដា ដល់ថ្ងៃទី ១៦ ខែសីហា។
ការលក់សំបុត្រនឹងបន្តរហូតដល់ចុងបញ្ចប់នៃការប្រកួត ហើយ FIFA ជំរុញឱ្យអ្នកគាំទ្រ “ចូលមើលតែនៅលើ FIFA.com/tickets ចាប់ពីចុងខែកញ្ញាតទៅ នៅពេលដែលកាលបរិច្ឆេទចាប់ផ្តើមនៃដំណាក់កាលលក់ចុងក្រោយនឹងត្រូវបានបង្ហាញ”។

បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ ២០២២ នឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោកដំបូងគេដែលធ្វើឡើងនៅមជ្ឈិមបូព៌ា ដោយការប្រកួតចុងក្រោយគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Lusail Iconic នៅថ្ងៃទី ១៨ ខែធ្នូ៕
អត្ថបទ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ