កីឡា
ថៃ ទទូចកម្ពុជា ឲ្យដាក់ប្រភេទកីឡាបាល់ឱប ទៅក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣
លោក Kunthon Prachuapmoh ប្រធានសហព័ន្ធនៃកីឡាបាល់ឱបថៃ បានទទូចកម្ពុជា ដើម្បីនាំយកកីឡាបាល់ឱបទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
យ៉ាងណាមិញ សំណើនេះត្រូវបានកម្ពុជា ពុំធានាបានដោយសារតែពុំមានទៅលាន និងសម្ភារៈហ្វឹកហាត់គ្រប់គ្រាន់។ ថៃ ទទូចដូច្នេះគឺនៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះ នៅប្រទេសថៃ ជុំវិញការត្រួតពិនិត្យការរៀបចំស៊ីហ្គេមរបស់កម្ពុជា នៅទីស្នាក់ការសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។
ថៃ យល់ឃើញថាដោយសារតែបាល់ឱបជាកីឡាអន្តរជាតិ វាត្រូវបានដាក់បញ្ចូលក្នុងការប្រកួតកីឡាអូឡាំពិក។ លើសពីនេះ ជាងពាក់កណ្តាលនៃប្រទេសអាស៊ានមានការប្រកួតកីឡាបាល់ឱបក្នុងប្រទេស ហើយក៏បានដាក់ប្រកួតនៅស៊ីហ្គេម មានប្រភេទកីឡាបាល់ឱបស្ទើរគ្រប់ពេល។ រហូតដល់ការប្រកួតកីឡាស៊ីហ្គេមលើកចុងក្រោយនៅប្រទេសវៀតណាម គ្មានកីឡាបាល់ឱបត្រូវបានដាក់បញ្ចូលទេ ហើយប្រសិនបើកម្ពុជាមិនរៀបចំវាម្តងទៀត វាគឺជិតប្រាំមួយឆ្នាំ ចាប់តាំងពីការប្រកួតបាល់ឱបចុងក្រោយឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅប្រទេសហ្វីលីពីន។

ប្រសិនបើកម្ពុជា មិនដាក់បញ្ចូល នោះនឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៥ នៅដែលថៃខ្លួនឯងផ្ទាល់តែម្តងទើបមានដាក់បញ្ចូល។
លោក Ekachaipak Siriwat អនុប្រធានគណៈកម្មាធិការប្រតិបត្តិស៊ីហ្គេម និងជាប្រធានក្រុមប្រឹក្សាស៊ីហ្គេម បានយកបញ្ហានេះមកប្រជុំម្តងទៀត ហើយកម្ពុជាបានយល់ព្រមយកវាទៅពិចារណា ដោយបញ្ហានៅពេលនេះ គឺមិនមានទីលានកីឡាបាល់ឱប និងឧបករណ៍ស្តង់ដារ។
ថៃ ចង់ឲ្យកីឡាបាល់ឱបចូលរួមក្នុងស៊ីហ្គេម រួមទាំងហ្វូតសាល ព្រោះប្រភេទកីឡាទាំងពីរនេះអាចបង្កើតមេដាយមាសដល់ខ្លួន។ អត់មានកីឡាបាល់ឱប និងហ្វូតសាល ថៃ ត្រូវខាតមេដាយមាស ៤គ្រឿង ប៉ុន្តែសិទ្ធិសម្រេចដាច់ខាតគឺអាស្រ័យលើម្ចាស់ផ្ទះ៕
អត្ថបទ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់