កីឡា
ប៉ះគ្នាលើកទី៣ថ្ងៃនេះ ភ្នំពេញក្រោន អាចឈ្នះ ព្រះខ័នរាជស្វាយរៀងអត់?
ភ្នំពេញក្រោននឹងបើកទ្វារកីឡដ្ឋាន ស្មាតអអេសអិន វេលាម៉ោង៦:៣០ល្ងាចថ្ងៃសៅរ៍ ទី២០ ខែសីហានេះដើម្បីទទួលក្រុមខ្លាំងកំពូលតារាង ព្រះខ័នរាជស្វាយរៀង សម្រាប់ការប្រកួតជុំទី៣នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២២។

សម្រាប់ការជួបគ្នា២លើកកន្លងមកក្នុងលីគកំពូលកម្ពុជារដូវកាលនេះ ភ្នំពេញក្រោន មិនធ្លាប់ឈ្នះព្រះខ័នរាជស្វាយរៀងឡើយ។ កាលពីជើងទី១ ថ្ងៃ១២ ខែមីនា ព្រះខ័នរាជស្វាយរៀងបានយកឈ្នះភ្នំពេញក្រោនដោយលទ្ធផល ៣-១ នៅទឹកដីរបស់ភ្នំពេញក្រោន។ ៣គ្រាប់របស់ព្រះខ័នរាជស្វាយរៀងរកបានដោយកីឡាករកម្ពុជាទាំងអស់គឺ គឹម សុខយុទ្ធ, សារ៉េត គ្រីយ៉ា និង ឡុង ភារ៉ាត់ ខណៈ១គ្រាប់របស់ភ្នំពេញក្រោនរកបានដោយកីឡាករអាហ្វហ្គានីស្ថាន Fareed Sadat។

ចំណែកការប្រកួតជើងទី២ ភ្នំពេញក្រោនហាក់ធ្វើបានល្អជាងជើងទី១ ប៉ុន្តែនៅតែចាញ់ដោយសារព្រះខ័នរាជស្វាយរៀងបានយកឈ្នះនៅចុងម៉ោងដោយលទ្ធផល ១-០ ប៉ុណ្ណោះនៅទឹកដីខ្លួនឯង។ ១គ្រាប់របស់ព្រះខ័នរាជស្វាយរៀងធ្វើបានសម្រេចដោយកីឡាករ Marcus Haber នៅម៉ោង៩០+២ទៅហើយ។
ភ្នំពេញក្រោនធ្វើបានល្អច្រើនសម្រាប់ជើងទី២នេះ រហូតឡើងឈរក្នុងចំណោមកំពូលតារាងទាំង៤ ជាមួយនឹង២០ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀងមាន៣៨ពិន្ទុ កំពុងឈរលើកំពូលតារាង និងទើបតែចាញ់១ដងក្នុងការប្រកួតទាំងពីរជុំ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?