Connect with us

កីឡា

បេក្ខភាពមេដាយមាសកីឡាប៊ីយ៉ាកម្ពុជា ស្រួង ភាវី រំពឹងអាចឈ្នះបាន ២គ្រឿង ស៊ីហ្គេម ឆ្នាំ២០២៣

បានផុស

នៅ

កីឡាការិនីលើប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ ដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី កំពុងត្រូវបានរំពឹងថា នឹងឈ្នះមេដាយមាស ២គ្រឿងជូនមាតុប្រទេស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ជ័យលាភីអន្តរជាតិជាច្រើនព្រឹត្តិការណ៍រូបនេះ នឹងចូលរួមប្រកួតកីឡាចំនួន ២វិញ្ញាសា ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ សម្រាប់ ២វិញ្ញាសានោះ គឺវិញ្ញាសាប៊ីយ៉ាការ៉ុម ១បាំង (1 Cushion) និង៣បាំង (3 Cushion)។

កីឡាការិនីប៊ីយ៉ាការ៉ុម ស្រួង ភាវី បានបញ្ជាក់ប្រាប់ថា៖ «ខ្ញុំពិតជាសប្បាយចិត្ត ដែលនាងខ្ញុំមានឱកាសត្រៀមចូលរួមប្រកួតដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានដាក់បញ្ជូលនូវវិញ្ញាសាប៊ីយ៉ាការ៉ុម ដែលខ្ញុំចេះស្រាប់។ នេះជាកម្លាំងចិត្តរំភើប និងសប្បាយចិត្តគ្មានអ្វីប្រៀបផ្ទឹមពុំបាន»។

ជុំវិញការត្រៀមខ្លួនរបស់កម្ពុជាលើប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា គូសបញ្ជាក់ថា សហព័ន្ធបានត្រៀម១០វិញ្ញាសា សម្រាប់ស៊ីហ្គេម ២០២៣ ដោយក្នុងនោះ មានផ្នែកបុរស ៦វិញ្ញាសា និងនារី ៤វិញ្ញាសា៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម