កីឡា
អ្នកគាំទ្រព្រួយបារម្ភ ក្រោយប្រទះឃើញ Mike Tyson អង្គុយលើរទេះរុញ
កីឡាករប្រដាល់ទម្ងន់ធ្ងន់ Mike Tyson ថ្មីៗនេះត្រូវបានប្រទះឃើញប្រើរទេះរុញនៅព្រលានយន្តហោះ ទីក្រុង Miami ខណៈដែលអតីតជើងឯកពិភពលោកទម្ងន់ធ្ងន់រូបនេះជួបបញ្ហារបួសខ្នង។

អតីតអ្នកប្រដាល់ជើងខ្លាំងរូបនេះ មានអាជីពល្បីល្បាញបំផុតមួយក្នុងវិស័យប្រដាល់សាកល។ លោកបានចូលនិវត្តន៍ក្នុងឆ្នាំ ២០០៥ បន្ទាប់ពីចាញ់កីឡាករ Kevin McBride ប៉ុន្តែចាប់តាំងពីពេលនោះមកបានវិលត្រឡប់មកសង្វៀនវិញ ក្នុងទម្រង់នៃការប្រកួតមិត្តភាពជាមួយកីឡាករ Roy Jones Jr ក្នុងឆ្នាំ ២០២០។
ពេលនេះ Tyson មានវ័យ ៥៦ ឆ្នាំហើយ ហើយបាននិងកំពុងបង្ហាញសញ្ញានៃការវិវឌ្ឍន៍អាយុរបស់លោក បើទោះបីជាថ្មីៗនេះបានបង្ហោះវីដេអូបង្ហាញពីរូបរាងរបស់ខ្លួននៅល្អក៏ដោយ។ ប៉ុន្តែថ្មីៗនេះ លោកត្រូវការដំបងដើរ ខណៈពេលកំពុងនៅទីក្រុងញូវយ៉ក ហើយឥឡូវនេះត្រូវបានគេប្រទះឃើញអង្គុយនៅលើរទេះរុញ នៅទីក្រុង Miami ។
ជើងខ្លាំងប្រដាល់រូបនេះត្រូវបានគេរាយការណ៍ថាមានបញ្ហាខ្នង ហើយបានរងរបួសសរសៃពួរដែលធ្វើឱ្យលោកត្រូវរប្រើទេះរុញជាប់ ជាមធ្យោបាយដើម្បីទប់របួសរបស់ខ្លួន។ ប្រភពមួយបានបង្ហោះរូបភាពទាំងនោះ ដោយប្រាប់សារព័ត៌មានល្បីឈ្មោះ TMZ ថា៖ “គាត់កំពុងតែដោះស្រាយបញ្ហារលាកសរសៃពួរ។ មិនមានអ្វីធ្ងន់ធ្ងរទេ។ គ្រាន់តែជាគ្រោះថ្នាក់ការងារសម្រាប់អត្តពលិកដែលប្រឹងប្រែងខ្លាំងដូច Mike”។

រឿងនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Tyson ត្រូវបានគេប្រទះឃើញ ស្ពឹកជើង ខណៈប្រើដំបងដើរជាជំនួយ ដើម្បីឱ្យគេមានលំនឹង ដែលត្រូវបានរាយការណ៍ថា ត្រូវបានគេប្រើប្រាស់ទាក់ទងនឹងរបួសផងដែរ។
រំឭកពីប្រវត្តិប្រកួតវិញ Tyson ធ្លាប់ឡើងសង្វៀន ៥៨ លើក ឈ្នះ ៥០ លើក ចាញ់ ៦ លើក និងលទ្ធផលការប្រកួតឆាចោល ២ លើក ក្នុងនោះផ្តួលដៃគូឱ្យសន្លប់ ៤៤ លើក ជាកីឡាករល្បីអាមេរិកាំងប្រចាំទសវត្សរ៍ ៩០ និង ២០០០៕
ប្រភព៖ mirror.co.uk
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច