កីឡា
ព្រះខ័នរាជស្វាយរៀងចាញ់ភ្នំពេញក្រោន ព្រោះកង្វះការប្រុងប្រយ័ត្ន
ព្រះខ័នរាជស្វាយរៀងបានចាញ់ជាលើកទី២ក្នុងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាលនេះ បន្ទាប់ពីចាញ់ភ្នំពេញក្រោនដោយលទ្ធផល ០-៣ ក្នុងសប្តាហ៍ទី១៦ កាលពីថ្ងៃសៅរ៍ ទី២០ ខែសីហា ចុងសប្តាហ៍កន្លងទៅ។

ភ្នំពេញក្រោនបានយកឈ្នះព្រះខ័នរាជស្វាយរៀងនៅក្នុងទឹកដីរបស់ខ្លួនដោយលទ្ធផល ៣-០ ដោយដោយខ្សែការពារ ឈុម សុខាយ រកបាន១គ្រាប់នៅនាទីទី៥នៃវគ្គទី១ និង២គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធសញ្ជាតិអាហ្វហ្គានីស្ថាន Fareed Sadat នៅនាទីទី២៦ វគ្គទី១ និងនាទីទី៩០+៨វគ្គទី២។

ជុំវិញលទ្ធផលនេះ លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងយល់ឃើញថា ព្រះខ័នរាជស្វាយរៀងតែងតែមានការប្រុងប្រយ័ត្នបានល្អរាល់ការប្រកួត ប៉ុន្តែបរាជ័យក្រោមថ្វីជើងភ្នំពេញក្រោនក្នុងសប្តាហ៍ទី១៦បានបង្ហាញឲ្យឃើញពីខ្វះការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នតាំងពីដើមវគ្គទី១មកម្ល៉េះ។

លោកបានលើកឡើងថា ៖«យើងបានចាប់ផ្តើមយឹត និងខ្វះការយកចិត្តទុកដាក់នៅដើមវគ្គ។ យើងមិនអាចធ្វើបែបនេះទេជាមួយដៃគូដែលមានគុណភាព។ ដូច្នេះយើងទទួលរងទណ្ឌកម្ម។ មានបញ្ហាតិចតូចដែរដូចនៅពេលយើងលេងជាមួយ វិសាខា ដែលពួកគេបានបង្ហាញទម្រង់លេងល្អបំផុតក្នុងរដូវកាល។ នេះជាអ្វីម្យ៉ាងដែលយើងត្រូវជម្នះរាល់ពេលជួបដៃគូដែលលេងជាមួយយើងដូច វគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកអីចឹង ដូច្នេះយើងត្រូវតែកែលំអ»។

បរាជ័យលើកទី២បានធ្វើឲ្យកាត់បន្ថយគម្លាតពិន្ទុសល់ត្រឹម៧ពិន្ទុប៉ុណ្ណោះរវាងក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងដែលមាន៣៨ពិន្ទុ និងក្រុមលេខ២វិសាខាដែលមាន៣១ពិន្ទុ។ ពេលនេះ ព្រះខ័នរាជស្វាយរៀង ឈ្នះ១២ ស្មើ២ និងចាញ់២ ខណៈវិសាខាឈ្នះ១០ ស្មើ១ និងចាញ់៥។

ចំណែកអង្គរថាយហ្គឺរបានឡើងមកចំណាត់ថ្នាក់លេខ៦វិញ ក្រោយឈ្នះគិរីវង់សុខសែនជ័យដោយលទ្ធផល ២-១ ក្នុងសប្តាហ៍ទី១៦កន្លងទៅ។ ស្របពេលកងយោធពលខេមរភូមិន្ទបានធ្លាក់ទៅចំណាត់ថ្នាក់លេខ៧វិញ បន្ទាប់ពីចាញ់៣ប្រកួតជាប់គ្នាគឺចាញ់គិរីវង់សុខសែនជ័យ ០-១, ចាញ់ភ្នំពេញក្រោន ០-១ និងចុងក្រោយចាញ់ បឹងកេត ២-៣៕





អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច