កីឡា
កូនខ្មែរកាណាដាម្នាក់ ចង់ចូលរួមជាមួយក្រុមបាល់ទាត់នារីកម្ពុជា ប្រកួតស៊ីហ្គេម ២០២៣
កូនខ្មែរកាណាដាម្នាក់ ឈ្មោះថា ឈីវ សេលីណា (Selena Chhiv) បានបង្ហើបឱ្យដឹងថា នាងចង់ចូលរួមជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ចង់មានឈ្មោះបែបនេះ គឺបន្ទាប់ថ្មីៗនេះ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកនៃក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានបញ្ជាក់ពីគម្រោងកោះហៅកីឡាការិនីកូនខ្មែរបរទេស ដើម្បីមកពង្រឹងក្រុម សម្រាប់ការប្រកួតស៊ីហ្គេម នៅកម្ពុជា។
ឈីវ សេលីណា មានឪពុក និងម្ដាយជាជនជាតិខ្មែរ បានផ្លាស់ទៅរស់នៅប្រទេសកាណាដា ក្នុងអំឡុងសម័យសង្គ្រាម ហើយនាងបានកើតនៅទីក្រុង Montreal ប្រទេសកាណាដា នាឆ្នាំ ២០០២។ កីឡាការិនីវ័យ ២០ ឆ្នាំ រូបនេះ បានសង្កត់ធ្ងន់ថា ខ្លួនពេញចិត្តនឹងចូលរួម ប្រសិនបើទទួលបានការកោះហៅពីគ្រូបង្វឹក ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទោះបីមានវ័យក្មេងក៏ដោយ។ លើសពីនេះ នាងក៏បានបញ្ជាក់ជំហរពីការត្រៀមខ្លួនគ្រប់ពេល ដើម្បីចូលរួមជាមួយជម្រើសជាតិនារីកម្ពុជា។
«ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីត្រៀមខ្លួនចូលរួមជាមួយក្រុមនារីកម្ពុជា ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រោះខ្ញុំហ្វឹកហាត់ស្ទើររាល់ថ្ងៃ ខ្ញុំត្រៀមខ្លួនគ្រប់ពេល។ នៅរដូវក្តៅខ្ញុំហ្វឹកហាត់ប្រហែល ៦ ថ្ងៃក្នុងមួយសប្តាហ៍ ប៉ុន្តែក្នុងរដូវរងា ដោយសារត្រជាក់ និងមានធ្លាក់ព្រិល ខ្ញុំហ្វឹកហាត់តិចជាងបន្តិច ខ្ញុំតែងតែព្យាយាមហ្វឹកហាត់សងវិញ»។ សម្ដីរបស់ សេលីណា។ សេលីណា ក៏បានទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិនារីកម្ពុជា និងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីប្រកួតកន្លងៗមកផងដែរ ខណៈរូបនាងបានកត់សម្គាល់រឿងមួយចំនួន។ នាងនិយាយថា៖ «ខ្ញុំឃើញការប្រកួតកម្ពុជាមួយចំនួនក្នុងការប្រកួត AFF Women’s Championship ចុងក្រោយទល់នឹងប្រទេសផ្សេង ខ្ញុំដឹងថាគេខ្លាំងប៉ុណ្ណាបើធៀបនឹងក្រុមនារីកម្ពុជា។ ខ្ញុំក៏ស្គាល់ក្រុមជាច្រើននៅកាណាដាដែលខ្លាំងជាងនេះផងដែរ»។
ឈីវ សេលីណា (Selena Chhiv) កើតថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០០២ បច្ចុប្បន្នមានវ័យ ២០ ឆ្នាំ មានកម្ពស់ ១.៦៣ ម៉ែត្រ ជំនាញជើងស្ដាំ ហើយអាចលេងបានក្នុងតួនាទីជាខ្សែការពារ ខ្សែបម្រើ ឬខ្សែបម្រើស្លាប។ កីឡាការិនីរូបនេះចាប់ផ្ដើមលេងបាល់ទាត់តាំងពីអាយុ ៥ ឆ្នាំ ប៉ុន្តែចាប់ផ្តើមលេងតំណាងឲ្យក្រុមជាលើកដំបូងនៅអាយុ ១២ ឆ្នាំ។ បន្ទាប់មកនៅអាយុ ១៥ ឆ្នាំចាប់ផ្ដើមលេងក្នុងកម្រិត Elite ជាមួយក្រុម Quebec (AAA)។ នៅអាយុ ១៨ ឆ្នាំ នាងបានចូលរួមលេងក្នុងកម្រិតពាក់កណ្តាលអាជីព (លេងលីគកម្រិតខ្ពស់) ហើយបច្ចុប្បន្នកំពុងលេងឲ្យ CS MRO Outremont U21 AAA ដែលជាក្រុមចំណុះឲ្យ CS MRO Outremont AAA លេងនៅក្របខ័ណ្ឌពាក់កណ្ដាលអាជីព ស្មើនឹងលំដាប់ទី ៣ នៃលីគបាល់ទាត់នារីកាណាដា។

ក្រុមដែល សេលីណា ធ្លាប់ចូលរួមមានដូចជា ២០១៧-២០១៨ ជាមួយ Braves D’Ahunstic U-16 និង U-17។ ឆ្នាំ ២០១៩ បានចូលរួមជាមួយ CS Saint-Laurent U-21 AA លុះចូលដល់ឆ្នាំ ២០២០ ចាប់ផ្ដើមជាមួយក្រុមពាក់កណ្ដាលអាជីពលើកដំបូង ដោយចូលរួមជាមួយក្លិប CS Fabrose Semi-Pro (PLSQ)។ កាលពីឆ្នាំ ២០២១ កន្លងទៅលេងឲ្យ Notre-Dame-De-Grâce U19 AAA និងបច្ចុប្បន្ន ២០២២ នេះ លេងឲ្យ CS MRO Outremont U21 AAA ដែលកំពុងស្ថិតនៅសប្ដាហ៍ចុងក្រោយនៃលីគ ហើយក្រុមរបស់នាងឈរនៅកំពូលតារាង៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច