Connect with us

កីឡា

កីឡា​​៣​​ប្រភេទ​​នេះ​ កម្ពុជា​ដាក់​​គោល​​ដៅ​​​មេដាយ​មាស​​ច្រើន​​ជាង​​គេ​​​​​ស៊ីហ្គេម​​២០២៣

បានផុស

នៅ

កីឡា​តេក្វាន់ដូ ITF គុន​ល្បុក្កតោ និង​អានីស ស្ថិត​ក្នុង​​ចំណោម​​​កីឡា​​៣៩​ប្រភេទ​​ដែល​កម្ពុជា​សម្រេច​ឲ្យ​ប្រកួត​ដណ្តើម​មេដាយ​​ក្នុង​ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។

កីឡា​យុទ្ធគុន​ចម្រុះ (Martial Arts) ត្រូវ​បាន​​ដាក់​​ទុក​​​​កីឡា​មួយ​ប្រភេទ​ដែល​មាន​​​​កីឡា​ តេក្វាន់ដូ ITF, គុន​ល្បុក្កតោ និង អានីស (Arnis) ដែល​​​បាន​កំណត់​គោល​ដៅ​​ស្វែង​រក​មេដាយ​មាស​ច្រើន​ជាង​កីឡា​ផ្សេង​ៗ​ទៀត។

ល្បុក្កតោ​សម្តែង​នៅ​ស៊ីហ្គេមលើក​ទី​៣១ ប្រទេស​វៀតណាម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​កីឡា​តេក្វាន់ដូ ITF បាន​ដាក់​គោល​​ដៅ​យក​មេដាយ​មាស​​​ចំនួន​​១៥គ្រឿង​។ ​​កីឡា​វ៉ូវីណាម ស្ថិត​នៅ​លំដាប់​​ទី​ពីរ​​ដែល​ដាក់​គោល​ដៅ​មេដាយ​មាស​​​ចំនួន​៩​គ្រឿង និង​​​កីឡា​គុន​ល្បក្កតោ ដាក់​គោល​មេដាយ​មាស​ចំនួន​​៥​គ្រឿង។ ចំណែក​កីឡា​​ជាង​៣០​ប្រភេទ​ផ្សេង​​ទៀត​បាន​ដាក់​គោល​ដៅ​មេដាយ​មាស​ចន្លោះ​ពី​១​ទៅ​៣​​គ្រឿង។

ទាំង​នេះ​គ្រាន់​តែ​សន្ទស្សន៍​​ដែល​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​កំណត់​យក​មេដាយ​មាស​ប៉ុណ្ណោះ ខណៈ​ចំនួន​វិញ្ញាសា​ជាក់​ស្តែង​លើ​ប្រភេទ​កីឡា​នីមួយ​ៗ​នៅ​មិន​ទាន់​សម្រេច​ជា​ផ្លូវ​ការ​ទាំង​អស់​ឡើយ ប៉ុន្តែ​វិញ្ញាសា​​​ភាគ​ច្រើន​បាន​សម្រេច​ហើយ នៅ​​សល់​កីឡា​មួយ​ចំនួន​តូច​កំពុង​ត្រូវ​បាន​ពិចារណា​លើ​វិញ្ញាសា​ដែល​ត្រូវ​ដាក់។

សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​លេខាធិការដ្ឋាន​នៃ​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​កាល​ពី​សប្តាហ៍​មុន​នៅ​ប្រទេស​ថៃ កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ឆ្នាំ​២០២៣​បាន​ដាក់​បង្ហាញ​​ចជាង​៦០០​វិញ្ញាសា​ដល់​អង្គ​ប្រជុំ​ដើម្បី​ធ្វើ​ការ​សម្រេច៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម