Connect with us

កីឡា

ដោយសារការឈ្លានពានអ៊ុយក្រែន កម្មវិធីប្រណាំងរថយន្ដ Formula One នឹងមិនធ្វើនៅរុស្ស៊ីទៀតឡើយ

បានផុស

នៅ

នាយកប្រតិបត្តិក្រុមហ៊ុន Formula One លោក Stefano Domenicali បាននិយាយថានឹងមិនមានការចរចា ដើម្បីរៀបចំព្រឹត្តិការណ៍ Grand Prix នៅលើទឹកដីរុស្ស៊ីនាពេលអនាគតនោះទេ ដែល​ឈានទៅដល់​ការលុបចោល​ការវិលត្រឡប់​ទៅ​ប្រណាំង​នៅ​ប្រទេស​នេះ​វិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រណាំង​ឆ្នាំ​ ២០២២ ត្រូវបាន​លុបចោល ហើយ​កិច្ចសន្យា​រវាង F1 និង​អ្នករៀបចំ​កម្មវិធី Russian Grand Prix ត្រូវបាន​បញ្ចប់​ភ្លាមៗ​បន្ទាប់ពី​ការ​លុកលុយ​របស់​អ៊ុយ​ក្រែ​ន​។ ជាទូទៅ​កម្មវិធី​ប្រណាំង​រថយន្ដ Formula 1 តែងតែ​ធ្វើឡើង​ច្រើន​ជុំ ក្នុង​បណ្ដា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ហើយ​ព្រឹត្តិការណ៍ Grand Prix របស់​រុស្ស៊ី ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៥ ខែកញ្ញា ជាការ​ប្រកួត​ជុំ​ទី​ ១៧ នៃ​ជើងឯក​នោះ ត្រូវបាន​ផ្អាក​ជាបឋម​ពី​ប្រតិទិន ដើម្បី​ឆ្លើយតប​ទៅនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។​

​ការប្រណាំង​លើកទីមួយ​ក្នុងប្រទេស​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​ឆ្នាំ​ ២០១៤ នៅ​សួន​អូឡាំពិក Sochi Autodrom ដែល​ដើរតួ​ជា​ផ្នែក​មួយ​នៃ​កេរ្តិ៍ដំណែល​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា ឆ្នាំ​ ២០១៤ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ដើមឆ្នាំ​នោះ​។ នៅ​ថ្ងៃទី​ ០១ ខែមីនា – ប្រាំ​ថ្ងៃ​បន្ទាប់ពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែ​ន – F1 បាន​លុបចោល​កិច្ចសន្យា​។ អ្នក​ផ្សព្វផ្សាយ​កម្មវិធី Grand Prix របស់​រុស្ស៊ី Alexey Titov បាន​និយាយថា ពួកគេ​រំពឹងថា​នឹងមាន​ការសង​ប្រាក់​វិញ​សម្រាប់​ការបញ្ចប់​កិច្ចសន្យា​មុន​កាលកំណត់​។​

F1 ត្រូវបាន​គេ​រិះគន់​នាពេល​កន្លងមក​សម្រាប់​ការទទួលយក​កិច្ចព្រមព្រៀង​ថ្មី​នៅក្នុង​ប្រទេស​ដែលមាន​កំណត់ត្រា​សិទ្ធិមនុស្ស​មិនល្អ​ដូចជា​កាតា និង​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​ប្រទេស​ចុងក្រោយ​នេះ​ក៏​បន្ត​ទម្លាក់​គ្រាប់បែក​នៅ​យេ​ម៉ែន ផងដែរ​៕

​ប្រភព​៖ insidethegames

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម