Connect with us

កីឡា

ប៉ា​គី​ស្ថាន ព្រមព្រៀង​ផ្តល់​កងទ័ព​សម្រាប់​ការពារ​សន្តិសុខ ក្នុង World Cup នៅ​ប្រទេស​កាតា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​របស់​ប្រទេស​ប៉ា​គី​ស្ថាន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា គណៈរដ្ឋមន្ត្រី​របស់​ប្រទេស​ប៉ា​គី​ស្ថាន បានអនុម័ត​លើ​សេចក្តីព្រាង កិច្ចព្រមព្រៀង​ដែល​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ផ្តល់​កងទ័ព​សម្រាប់​កា​ររ​ក្សា​សន្តិសុខ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក (FIFA World Cup) នៅ​ប្រទេស​កាតា ចុងឆ្នាំ​នេះ​។

សេចក្តី​សង្ខេប​ដែល​បង្ហាញ​ពី​កិច្ចព្រមព្រៀង​ដែល​ត្រូវ​ចុះហត្ថលេខា​រវាង​ទីក្រុង​ដូ​ហា និង​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ ត្រូវបាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី លោក​រដ្ឋមន្ត្រី Marriyum Aurangzeb បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters មុនពេល​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Shehbaz Sharif ទៅកាន់​ប្រទេស​កាតា ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​នេះ​។

សេចក្តី​សង្ខេប​គណៈរដ្ឋមន្ត្រី​ដែល​ត្រូវបាន​ពិនិត្យ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​និយាយថា រដ្ឋាភិបាល​នៃ​ប្រទេស​កាតា​បាន​ស្នើសុំ​ជំនួយ​ក្នុង​ទិដ្ឋភាព​ទាក់ទង​នឹង​ការរក្សាសន្តិសុខ នៃ​ការប្រកួត​បាល់ទាត់​ពិភពលោក រវាង​ថ្ងៃទី​២0 ខែវិច្ឆិកា ដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២​។

«​កិច្ចព្រមព្រៀង​នេះ​មាន​គោលបំណង​កំណត់​កាតព្វកិច្ច​របស់​ភាគី​ទាំងពីរ ជំនាញ​ជាក់លាក់ និង​ចំនួន​បុគ្គលិក​សន្តិសុខ​ដែល​ត្រូវបញ្ជូន​ដោយ​ប៉ា​គី​ស្ថាន ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​សន្តិសុខ និង​សុវត្ថិភាព​។​»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋាភិបាល​រប​ស់​ប្រទេស​កាតា មិនបាន​បញ្ជាក់​ភ្លាមៗ ឬ​ឆ្លើយតប​ទៅនឹង​សំណើ​ដើម្បី​ពន្យល់​ពី​មូល​ហេតុដែល​ទីក្រុង​ដូ​ហា បានស្នើ​សុំ​កងទ័ព​ប៉ា​គី​ស្ថាន ឬអ្វី​ដែល​ពួកគេ​នឹងធ្វើ​ក្នុងអំឡុងពេល​ការប្រកួត​នោះទេ​។ សេចក្តី​សង្ខេប​មិនបាន​ផ្តល់នូវ​ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រមព្រៀង ដូចជា​ចំនួន​មនុស្ស​ដែល​អាច​ត្រូវ​បញ្ជូនទៅ​។

ការអនុម័ត​លើ​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​មួយថ្ងៃ​មុនពេល​នាយករ​ដ្ឋ​មន្ត្រី Sharif ចាកចេញ​ទៅកាន់​ទីក្រុង Doha ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ ដែល​ចាប់ផ្តើម​ពីថ្ងៃ​អង្គារ​។

ការប្រកួត​បាល់ទាត់​ពិភពលោក (FIFA World Cup 2022) នៅ​ប្រទេស​កាតា នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា បន្ទាប់ពី​ការផ្លាស់ប្តូរ​កាលបរិច្ឆេទ​ចុង​ក្រោយមក​ប្រកួត​មុន​១​ថ្ងៃ ពី FIFA ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២៕

ប្រភព​ ៖ Reuters

​អត្ថបទ ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម