Connect with us

កីឡា

ម៉ុន វ៉ាន់ដា ចង់ឈ្នះពានសម្តេចតេជោ ហ៊ុន សែន ជាលើកទី ២ ជាមួយព្រះខ័នរាជស្វាយរៀង

បានផុស

នៅ

ខ្សែបម្រើស្លាប ម៉ុន វ៉ាន់ដា ចង់ឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាលើកទី ២ ក្នុងអាជីពរបស់ខ្លួនជាមួយក្លិបព្រះខ័នរាជស្វាយរៀង នៅ​រដូវ​កាល​ ២០២២ ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​និយាយ​ដូច្នេះ ​គឺ​ក្នុងពេលដែល​ក្រុម​របស់ខ្លួន ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង កំពុង​ត្រៀមខ្លួន​ប្រកួត​ជាមួយ ក្លិប​បាល់ទាត់​អគ្គិសនី​កម្ពុជា វគ្គ​៨​ក្រុម​ចុងក្រោយ ថ្នាក់ជាតិ ជើង​ទី​ ១ ពានរង្វាន់​ដដែល​ខាងលើ​។​

​ម៉ុ​ន វ៉ាន់ដា បាន​ប្រាប់ ‘​កម្ពុ​ជាថ្មី​’ ឱ្យដឹងថា សម្រាប់​ការត្រៀមខ្លួន គឺ​ត្រៀម​រួចរាល់​បានល្អ​សម្រាប់​ទាំង​រូបគេ និង​មិត្ត​រួម​ក្រុម ក្នុង​ជួប​ប្រកួត​ជាមួយ​ក្រុម​ដែល​កំពុង​ឡើង​ជើង​នៅ​លី​គ​ទី​ ២ កម្ពុជា​។ កីឡាករ​វ័យ ២៥ ​ឆ្នាំ​រូបនេះ​ បាន​និយាយ​ពី​គូប្រកួត ដែល​គេ​និយម​ហៅ EDC ថា​៖ «EDC ជា​ក្រុម​ខ្លាំង​មួយ​ដែល​មិនអាច​មើល​រំលង​បាន ព្រោះ​ក្រុម​នេះ​ប្រើកីឡាករ​ខ្មែរ​សុទ្ធ ហើយ​ក៏​ជា​ក្រុម​ដែល​កំពុង​ធ្វើព្យុះភ្លៀង​នៅ​លី​គ​ ២ ផងដែរ​។​»

​អតីត​យុវជន​របស់​ក្លិប​បឹងកេត រូបនេះ​ធ្លាប់​បានឈ្នះ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​លើកដំបូង​កាលពី​ឆ្នាំ ​២០១៩ រូបគេ​ក៏​ជា​អ្នក​រួមចំណែក​រក​គ្រាប់​បាល់​បាន ១​ គ្រាប់​ផងដែរ​។ ខណៈ​កាលពី​ឆ្នាំទៅ​ក្រោយ​ចូលរួម​ជាមួយ ព្រះខ័ន​រាជ​ស្វាយរៀង បាន​ទាត់​គ្រាប់​ជ័យជម្នះ​ឱ្យបាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ទម្លាក់​ភ្នំពេញ​ក្រោ​ន ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​ខកខាន​មិនអាច​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយសារ​ជាប់​បម្រាម​កាត​លឿង​។​

​វ៉ាន់ដា បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖ «​ពិតជា​ចង់​ឈ្នះ​វា​ខ្លាំងណាស់ ព្រោះ​សោកស្ដាយ​សម្រាប់​ឆ្នាំមុន ដែល​មិនអាច​ចូល​លេង​បាន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​។ សម្រាប់​ការតាំង​ចិត្ត​ គឺជា​ការហ្វឹកហាត់​រាល់ថ្ងៃ​ដែល​អាចឈាន​ទៅដល់​ពាន​មួយ​នេះ​។​»

​បញ្ជាក់ថា ព្រះខ័ន​រាជ​ស្វាយរៀង នឹងត្រូវ​ជួប អគ្គិសនី​កម្ពុជា ជើង​ទី​ ១ នៅ​ថ្ងៃទី​ ២៤ ខែសីហា​នេះ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា មុននឹង​ត្រលប់​ជើង​ទី ​២ ទៅ​ទឹកដី​កីឡដ្ឋាន​ខេត្តស្វាយរៀង វិញ​នៅ​ថ្ងៃទី​ ៣១ ខែសីហា​៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម