កីឡា
តាមដានសំដីរបស់ ទុំ សារ៉ាយ និង Conor Nestor មុនក្រុមទាំងពីរប៉ះគ្នាថ្ងៃនេះ
លោក ទុំ សារ៉ាយ បានចាត់ទុកក្លឹបព្រះខ័នរាជស្វាយរៀងជាឧបសគ្គធំផុតសម្រាប់ក្លឹបអគ្គិសនីកម្ពុជានៅពេលក្លឹបទាំងពីរត្រូវប្រកួតគ្នាវេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃពុធ ខែសីហានេះក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២។

ជាមួយគ្នានេះ លោក Conor Nestor បានមើលឃើញពីភាពខ្លាំងរបស់អគ្គិសនីកម្ពុជាដោយសារក្រុមដែលហៅកាត់ EDC លេងជាកីឡាករក្នុងស្រុកសុទ្ធធ្វើឲ្យមានការយល់ចិត្តគ្នាកម្រិតខ្ពស់ និងសំបូរកីឡាករវ័យក្មេងគុណភាព។

ប្រវត្តិជួបគ្នាចុងក្រោយកាលពីឆ្នាំ២០១៧ ក្រុមទាំងពីរមានភាពស្វិតស្វាញខ្លាំងមែនទែន។ ព្រះខ័នរាជស្វាយរៀង និងអគ្គិសនីកម្ពុជា បានជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោដែលនៅពេលនោះ ជើងទី១ ស្មើគ្នា ២-២ ហើយជើងទី២ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះ ២-៤ បន្ទាប់ពីថែមម៉ោង១៥នាទីពីរដង។
លោក ទុំ សារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជា បានលើកឡើងថា ៖«ព្រះខ័នរាជស្វាយរៀងជាឧបសគ្គធំបំផុតសម្រាប់អគ្គិសនីកម្ពុជា ដោយសារក្លឹបនេះប្រជែងជើងឯកជារៀងរាល់ឆ្នាំក្នុងពានរង្វាន់សម្តេចតេជោ ដូច្នេះកីឡាកររបស់គេសុទ្ធតែមានបទពិសោធច្រើនទាំងការលេងខ្មែរសុទ្ធ និងការលេងខ្មែរជាមួយកីឡាករបរទេស។ ការលេងរបស់ពួកគាត់ជាក្រុមល្អ នឹងធ្វើឲ្យអគ្គិសនីកម្ពុជាជួបការលំបាកខ្លាំង។ ម្យ៉ាងទៀតក្លឹបនេះមានកីឡាករ និងយុវជនលេងជម្រើសជាតិ ខណៈអគ្គិនសីកម្ពុជាមិនមានទេ។ ទោះជាយ៉ាងណា អគ្គិនសីកម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតប្រជែងជាមួយក្លឹបខ្លាំងមកពីលីគកំពូល»។

ចំណែកលោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានរៀបរាប់ថា ៖«ក្រុមទាំងពីរជួបគ្នាលើកចុងក្រោយនៅពានរង្វាន់សម្តេចតេជោគឺក្នុងឆ្នាំ២០១៧ ហើយការប្រកួតនោះបានបន្ថែមម៉ោង។ យើងទាំងអស់គ្នាដឹងថា EDC ជាក្រុមមួយដែលគ្រោះថ្នាក់បំផុតក្នុងការប្រកួតនេះ ពីព្រោះពួកគេលេងតែកីឡាករក្នុងស្រុកសុទ្ធជារៀងរាល់សប្តាហ៍ ដូច្នេះពួកគេយល់ចិត្តគ្នាខ្ពស់ណាស់។ ពួកគេសំបូរកីឡាករវ័យក្មេងដែលមានគុណភាព ហើយយើងច្បាស់ណាស់ ត្រូវកែលំអទម្រង់លេងរបស់យើងនៅពេលជួបពួកគេ»។

កម្មវិធីប្រកួតវគ្គ៨ក្រុម ថ្ងៃទី២៤ ខែសីហា
- អគ្គិសនីកម្ពុជា vs ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានអគ្គិសនី ម៉ោង៣:៣០នាទីរសៀល (ផ្សាយផ្ទាល់តាមផេក Hun Sen Cup)
- កោះកុង អេហ្វស៊ី vs បឹងកេត នៅវិទ្យាល័យតេជោសែន កោះកុង ម៉ោង៣:៣០នាទីរសៀល (ផ្សាយផ្ទាល់តាម BTV)
- កងយោធពលខេមរភូមិន្ទ vs វិសាខា នៅស្តាតចាស់ ម៉ោង៦:៣០នាទីល្ងាច (ផ្សាយផ្ទាល់តាមផេក Hun Sen Cup)
- ភ្នំពេញក្រោន vs ណាហ្គាវើលដ៍ នៅ ស្មាត អអេសអិន ម៉ោង៦:៣០នាទីល្ងាច (ផ្សាយផ្ទាល់តាម BTV)
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា