Connect with us

កីឡា

អត្តពលកម្មហែល​ទឹក ទទួល​បាន​សិទ្ធិ​អនុគ្រោះ​ពីរ​ប្រភេទ​កីឡា​ ចូលរួម​ប្រកួត​អូឡាំពិក​ហ្គេម នៅ​ជប៉ុន

បានផុស

នៅ

កម្ពុជា​ទទួល​បាន​សិទ្ធិ​អនុគ្រោះ​(Wilrd Card)​ចំនួន​ពីរ​ប្រភេទ​កីឡា ដែល​ចាំបាច់​ជា​គោលការណ៍ គឺ​កីឡាអត្តពលកម្ម និង​ហែល​ទឹក ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូ​ត្យូ ប្រទេស​ជប៉ុន នា​ខែ​កក្កដា ឆ្នាំ​២០២១​ខាងមុខ។

​លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​ម្ពុ​ជា​(NOCC) បានបញ្ជាក់​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​បញ្ជូន​ប្រតិភូ​និង​កីឡាករ កីឡា​ការិនី​ជម្រើស​ជាតិ ទៅ​ចូលរួម​ប្រកួត​អូឡាំពិក​ហ្គេម​នេះ ប៉ុន្តែ​មាន​ចំនួន​តិចតួច​ទេ​ប្រមាណ​១០​នាក់​ប៉ុណ្ណោះ ដែល​ទទួលបាន​នូវ​សិទ្ធិ​អនុគ្រោះ។​លោក​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​កម្ពុជា​ទទួល​បាន​សិទ្ធិ​អនុគ្រោះ​ចំនួន​ពីរ​ប្រភេទ​កីឡា​ដែល​ចាំបាច់​ជាគោលការណ៍​ប៉ុណ្ណោះ គឺ​កីឡាអត្តពលកម្ម និង​ហែល​ទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គលេខា​NOCC មានប្រសាសន៍ថា ការប្រកួត​អូឡាំពិក​ហ្គេម នៅ​ទីក្រុង​តូ​ក្យូ​លើក​នេះ​ ខុស​ពី​ការប្រកួត​មុនៗ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទើប​មិន​អាច​រៀបចំ​ការប្រកួត​ជម្រុះ​បាន ហើយ​អូឡាំពិក​អន្តរជាតិ​កំណត់​យក​ចំណាត់ថ្នាក់​បច្ចេកទេស​ខ្ពស់ៗ​កម្រិត​ពិភពលោក (World Ranking)​តែ​ម្តង។​ ដោយឡែក សម្រាប់​កីឡាករ កីឡាការិនី​កម្ពុជា មិនទាន់​ចូល​ដល់​ចំណាត់ថ្នាក់​ពិភពលោក​បែបនេះ​ទេ ដោយ​គ្រាន់តែ​ទទួល​បាន​ត្រឹម​សិទ្ធិ​អនុគ្រោះ​ពី​អូឡាំពិក​អន្តរជាតិ​តែប៉ុណ្ណោះ​។ លោក​វ៉ា​ត់ ចំរើន បញ្ជាក់​ជូន​បន្ថែម​ថា បច្ចុប្បន្ន​កម្ពុជា​ទទួល​បាន​សិទ្ធិ​អនុគ្រោះ​ចំនួន​ពីរ​ប្រភេទ​កីឡា​ដែល​ចាំបាច់​ជាគោលការណ៍​ប៉ុណ្ណោះ គឺ​កីឡាអត្តពលកម្ម និង​ហែល​ទឹក ហើយ​យើង​កំពុង​ស្នើសុំ​សិទ្ធិ​អនុគ្រោះ​(Wilrd Card)​បន្ថែម​លើ​ប្រភេទ​កីឡា​ចំបាប់ តេ​ក្វាន់​ដូ​WT ទូកក្តោង គុន​ដាវ ជាដើម​៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​CAMSOC​ កំណត់​រួចស្រេច​ហើយ​នូវ​ទីលាន​ប្រកួត​កីឡា​លើទឹក​ សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម