កីឡា
គ្មានសង្វៀនឡើងវ៉ៃ ប្រដាល់សកលរៀបចំខ្លួនឯងខែតុលាខាងមុខ
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងចាប់ផ្តើមរៀបចំការប្រកួតប្រដាល់សកលលក្ខណៈអាជីព ULTIMATE PRO BOXING ជាថ្មីដើម្បីពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីផ្អាករយៈពេលប៉ុន្មានខែកន្លងមក ។
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំការប្រកួតប្រដាល់សកលអាជីពម្តងហើយ ULTIMATE PRO BOXING កាលពីឆ្នាំ២០២១ ដើម្បីពង្រឹងសមត្ថភាព គុណភាព និងបច្ចេកទេសរបស់កីឡាករ កីឡាការិនីត្រៀមស៊ីហ្គេម។ ការប្រកួតនៅពេលនោះធ្វើឡើងរាល់កន្លះខែម្តងដែលមានន័យថា ក្នុងមួយខែប្រកួតពីរដង។

ការប្រកួតនេះគឺមិត្តភាពជាតិដែលកីឡាករ កីឡាការិនីកម្ពុជាប្រកួតជាមួយមិត្តរួមជាតិប៉ុណ្ណោះ ហើយក៏ជាការខិតខំប្រឹងប្រែងដោយសហព័ន្ធផ្ទាល់ បើទោះទទួលបន្ទុកចំណាយដោយខ្លួនឯង ពីព្រោះតាំងដើមរហូតដល់បច្ចុប្បន្នគ្មានស្ថានីយ៍ទូរទស្សន៍ណាមួយរៀបចំកម្មវិធីប្រកួតដែលមានតែប្រដាល់សកលសុទ្ធនោះទេ។ កាលពីប៉ុន្មានឆ្នាំមុន សង្វៀនទូរទស្សន៍ធ្លាប់ដាក់ឲ្យមានការប្រដាល់សកល១ឬ២គូក្នុងមួយកម្មវិធីនាពេលចុងសប្តាហ៍ ប៉ុន្តែយូរៗទៅក៏លែងមានគូប្រដាល់សកល។
ប្រការដែលគ្មានសង្វៀនផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីប្រដាល់សកលឡើងប្រកួតបានធ្វើឲ្យក្រុមជម្រើសជាតិបានត្រឹមតែហ្វឹកហាត់ ប៉ុន្តែគ្មានការអនុវត្តផ្ទាល់លើសង្វៀន។ ស្របពេលប្រដាល់សកលជាកីឡាមួយប្រភេទមានមុខរហូតក្នុងការប្រកួតផ្លូវការលើឆាកអន្តរជាតិដូចជា ស៊ីហ្គេម អាស៊ីហ្គេម និងអូឡាំពិកហ្គេមជាដើម។ ដូច្នេះកង្វះក្នុងការអនុវត្តផ្ទាល់ជាបញ្ហាប្រឈមធំបំផុតសម្រាប់ប្រដាល់សកលកម្ពុជាក្នុងការចេញប្រកួតលើឆាកអន្តរជាតិឲ្យទទួលបានលទ្ធផលល្អ។

បន្ទាប់ពីសហព័ន្ធប្រដាល់សកលបានរៀបចំការប្រកួតលក្ខណៈអាជីពរាល់កន្លះខែម្តងកាលពីចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២បានធ្វើឲ្យកីឡាករ កីឡាការិនីមានការរីកចម្រើនទាំងបច្ចេកទេស សមត្ថភាព និងស្មារតី ហើយជាលទ្ធផលការប្រកួតស៊ីហ្គេម ឆ្នាំ២០២២កន្លងទៅនៅប្រទេសវៀតណាម ប្រដាល់សកលកម្ពុជាទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ៣។
ពេលនេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងរៀបចំការប្រកួតប្រដាល់សកលអាជីពរាល់ពីរសប្តាហ៍ម្តងឡើងវិញដែលនឹងចាប់ផ្តើម នាខែតុលា ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលទស្សនិកជនអាចចូលរួមទស្សនាផ្ទាល់បាន។ ការប្រកួតនេះក្នុងគោលបំណងពង្រឹងសមត្ថភាពក្រុមជម្រើសជាតិប្រដាល់សកលត្រៀមដណ្តើមមេដាយជូនជាតិសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នេះជាផ្នែកមួយសំខាន់ក្នុងការជំរុញ និងអភិវឌ្ឍធនក្រុមប្រដាល់សកលជម្រើសជាតិកម្ពុជាត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ស្របពេលសហព័ន្ធបានទទួលគ្រូបង្វឹកថ្មីបន្ថែមពីប្រទេស កាហ្សាក់ស្ថាន គឺលោក KASSYMKHANOV BERIKBOL AMANTAYEVICH ។ គ្រូបង្វឹករូបនេះ នឹងបង្វឹកកីឡាករ-កីឡាការិនីប្រដាល់សកលកម្ពុជា រហូតដល់ចប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?