កីឡា
លោក Klopp ថា Liverpool មិនមានបំណងបំបាក់មុខ Bournemouth ក្នុងជ័យជម្នះ ៩-០ ឡើយ
គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយថា ខ្លួនមិនចង់ធ្វើឱ្យ Bournemouth អាម៉ាសមុខឡើយ បន្ទាប់ពីក្រុមរបស់លោក បានតាមស្មើកំណត់ត្រាជ័យជម្នះ ក្នុងលទ្ធផល ៩-០ ក្នុងក្របខ័ណ្ឌ Premier League កាលពីយប់មិញ។

លោក Klopp បានប្រតិកម្មក្រុមរបស់លោក បន្ទាប់ពីត្រូវបានស្មើជាមួយក្រុម Fulham និង Crystal Palace ក៏ដូចជាការបរាជ័យក្រោមស្នាដៃក្រុម Manchester United កាលពីថ្ងៃចន្ទ។
ជាការឆ្លើយតប Liverpool រកបាន ៥ គ្រាប់ក្នុងតង់ទី ១ ដោយរាប់បញ្ចូលទាំងការរកបាន ២ គ្រាប់ ក្នុង ១០ នាទីដំបូងនៃការប្រកួត ហើយបាននាំមុខគេដោយស៊ុតបញ្ចូលទី ៤ គ្រាប់បន្ថែមទៀតក្នុងតង់ទី ២ ដោយមានកីឡាករ ៦ នាក់ទាត់ចូលទី។

Klopp បាននិយាយក្រោយការប្រកួតថា៖ «យើងរកបានគ្រាប់បាល់ដ៏អស្ចារ្យ។ ការប្រកួតត្រូវបានដោះស្រាយ ហើយយើងបានរក្សាការស៊ុតបាល់បញ្ចូលទី វាគឺសំដៅតែទៅលើការបន្តប្រឹងប្រែង។ មិនមែនដើម្បីធ្វើឱ្យ Bournemouth បាក់មុខទេ យើងមិនអាចគោរពពួកគេបន្ថែមទៀតបាន វាគឺអំពីការដាក់សម្ពាធលើគូប្រកួត។»
លទ្ធផលនេះបានធ្វើឱ្យ Liverpool ឈរនៅលេខរៀងទី ៨ ក្នុងតារាងចំណាត់ថ្នាក់ បន្ទាប់ពីពួកគេទទួលបានត្រឹមតែ ២ ពិន្ទុប៉ុណ្ណោះពីការប្រកួត ៣លើកដំបូងរបស់ពួកគេ។

ការស៊ុតចូល ៩ គ្រាប់នៅក្របខ័ណ្ឌ Premier League គឺតាមស្មើជាមួយកំណត់ត្រាដូចគ្នា ៣ផ្សេងទៀត រួមមានកាលពីរដូវកាល ១៩៩៤-៩៥ Man Utd ឈ្នះ Ipswich ៩-០, រដូវកាល ២០១៩-២០ Southampton ចាញ់ Leicester ០-៩, រដូវកាល ២០២០-២១ Man Utd ជាថ្មីឈ្នះ Southampton ៩-០ និងចុងក្រោយគេ Liverpool ផ្ទាល់ឈ្នះ Bournemouth ៩-០៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា