កីឡា
២គូនេះតឹងតែងខ្លាំង ក្នុងជើងទី២ វគ្គ៨ក្រុមចុងក្រោយពានសម្តេចតេជោ
វេលាម៉ោង៦:៣០នាទីល្ងាចដូចគ្នា ថ្ងៃទី៣១ ខែសីហា ការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ថ្នាក់ជាតិ អគ្គិសនីកម្ពុជាធ្វើដំណើរទៅជួបព្រះខ័នរាជស្វាយរៀង នៅទឹកដីខេត្តស្វាយរៀង វេលាម៉ោង៦:៣០នាទីល្ងាច ខណៈភ្នំពេញក្រោនប៉ះណាហ្គាវើលដ៍ នៅស្តាតចាស់។

ជំនួបគូទាំងពីរនេះនឹងក្លាយជាការប្រកួតដ៏តឹងតែង និងបុកពោះសម្រាប់ក្រុមទាំង៤ ព្រមទាំងអ្នកគាំទ្ររៀងៗខ្លួន បន្ទាប់ពីជើងទី១កាលពីថ្ងៃទី២៤ ខែសីហា កន្លងទៅ គូទាំងពីរនេះបានបញ្ចប់ដោយលទ្ធផលស្មើគ្នាគឺ អគ្គិសនីកម្ពុជា ស្មើ ព្រះខ័នរាជស្វាយរៀង ២-២ ខណៈភ្នំពេញក្រោន ស្មើ ណាហ្គាវើលដ៍ ០-០។

កាលពីវគ្គ១៦ក្រុមចុងក្រោយ ថ្នាក់ជាតិ អគ្គិសនីកម្ពុជា បានយកឈ្នះក្រុមលេងលីគកំពូល គិរីវង់សុខសែនជ័យ នៅជើងទី១ដោយលទ្ធផល ៣-២ និងជើងទី២ស្មើ ១-១ ដូច្នេះសរុបទាំងពីរជើង អគ្គិសនីកម្ពុជាឈ្នះ ៤-៣ ដើម្បីឡើងវគ្គ៨ក្រុមចុងក្រោយ។
ព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ តាមរយៈជ័យជម្នះជើងទី១លើក្រុមសូលទីឡូអង្គរដោយលទ្ធផល ១-០ និងជើងទី២ឈ្នះ៤-០ ដូច្នេះសរុបទាំងពីរជើង ព្រះខ័នរាជស្វាយរៀងបានឈ្នះ ៥-០។

ខ្សែបម្រើព្រះខ័នរាជស្វាយរៀង ជូ ស៊ីនទី បាននិយាយថា ៖«ខ្ញុំគិតថា ការប្រកួតជាមួយ អគ្គិសនីកម្ពុជា គឺជាការប្រកួត តានតឹងមួយ ព្រោះគេជាក្រុមដែលកំពុងលេចធ្លោនៃលីគទី២ ដែលជាក្រុមមួយមានតំបន់ប្រយុទ្ធល្អ និងតែងតែធ្វើបានល្អក្នុងដីរបស់គេ។ តែយ៉ាងណាក៏ដោយ ក៏ក្រុមយើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតមួយនេះដើម្បីបានទៅវគ្គបន្ត»។
ចំណែក ចន្ថា ចន្ធាកា ខ្សែប្រយុទ្ធរបស់អគ្គិសនីកម្ពុជា បាននិយាយថា ៖«ខ្ញុំសប្បាយចិត្តដែលមានឱកាសលេងជាមួយក្រុមខ្លាំងនៅលីគកំពូលកម្ពុជា។ ខ្ញុំគិតថា ការប្រតួកថ្ងៃនេះ វាមិនមានអ្វីតានតឹងទេ ពីព្រោះខ្ញុំជឿជាក់លើបងប្អូនក្នុងក្រុមខ្ញុំ។ ខ្ញុំជឿជាក់លើសមត្ថភាពបងប្អូនក្នុងក្រុមរបស់ខ្ញុំថា ពួកយើងនឹងធ្វើបានល្អសម្រាប់ការប្រកួតថ្ងៃនេះ»។

នៅថ្ងៃជាមួយគ្នានេះ ក៏មានការប្រកួតជើងទី២ ពីរគូទៀតគឺ កោះកុង អេហ្វស៊ី ជួប បឹងកេត នៅទឹកដីរបស់បឹងកេត ក្នុងរាជធានីភ្នំពេញ វេលាម៉ោង៣:៣០នាទីរសៀល ហើយ វិសាខា ទទួល កងយោធលខេមរភូមិន្ទ វេលាម៉ោង៦:៣០នាទី ល្ងាចនៅទឹកដីវិសាខា។
ពីរគូនេះនឹងមិនសូវតឹងតែងខ្លាំងទេ ពីព្រោះកាលពីជើងទី១ កងយោធពលខេមរភូមិន្ទ បានចាញ់ វិសាខា ក្នុងផ្ទះរបស់ខ្លួនដោយលទ្ធផល ១-៣ ហើយ កោះកុង អេហ្វស៊ី បានចាញ់ បឹងកេត នៅទឹកដីរបស់ខ្លួន ដោយលទ្ធផល ០-២។ យ៉ាងណា ប្រសិនបើមានការធ្វេសប្រហែស ដៃគូអាចវាយបកយកឈ្នះវិញបាន។

ការប្រកួត វគ្គ៨ក្រុម ជើងទី២ ថ្ងៃទី៣១ ខែសីហា
- ព្រះខ័នរាជស្វាយរៀង vs អគ្គិសនីកម្ពុជា នៅកីឡដ្ឋាន ស្វាយរៀង ម៉ោង ៦:៣០ នាទីល្ងាច
- បឹងកេត vs កោះកុង អេហ្វស៊ី នៅកីឡដ្ឋាន ខេមបូឌាអ៊ែរវ៉េ ម៉ោង ៣:៣០ នាទីរសៀល
- វិសាខា vs កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ព្រីនស៍ ម៉ោង ៦:៣០ នាទីល្ងាច
- ណាហ្គាវើលដ៍ vs ភ្នំពេញក្រោន នៅកីឡដ្ឋាន ខ.ភ.ម ម៉ោង ៦:៣០ នាទីល្ងាច
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?