កីឡា
គ្រូ EDC ថា ត្រៀមខ្លួនរួចហើយដើម្បីយកឈ្នះព្រះខ័នរាជស្វាយរៀងពានសម្តេចតេជោជើងទី២
ក្រុមអគ្គិសនីកម្ពុជា (EDC) ត្រូវធ្វើដំណើរទៅជួបព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃទី៣១ ខែសីហា សម្រាប់ការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២។
កាលពីជើងទី១ នៅទឹកដីអគ្គិសនីកម្ពុជា ថ្ងៃទី២៤ ខែសីហា ក្រុមទាំងពីរបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ដែលគ្រាប់បាល់របស់ព្រះខ័នរាជស្វាយរៀងរកបានដោយខ្សែការពារ សឿយ វិសាល ខណៈគ្រាប់បាល់របស់អគ្គិសនីកម្ពុជារកបានដោយខ្សែប្រយុទ្ធលេខ៧ ចន្ថា ចន្ធាកា។

លោក ទុំ សារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជា បានលើកឡើងថា ការប្រកួតនៅជើងទី២ ក្រុមទាំងពីរមានលទ្ធផល៥០%ដូចគ្នា បន្ទាប់ពីជើងទី១បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា និងជឿជាក់ថា ការប្រកួតជើងទី២នេះរឹតតែតានតឹងខ្លាំង។
លោកបានអះអាងថា ៖«រហូតដល់ពេលនេះ ខាងអគ្គិសនីបានរៀបចំខ្លួនរួចរាល់ហើយទាំងការសម្រាកដើម្បីកម្លាំងស៊ុហ្វ ទាំងកាយសម្បទា ទាំងការប្រមូលអារម្មណ៍ដើម្បីយកឈ្នះក្រុមខ្លាំងមកពីលីគកំពូលកម្ពុជា»។
ជុំវិញការប្រកួតនៅទឹកដីរបស់ព្រះខ័នរាជស្វាយរៀង គ្រូបង្វឹកដែលជាអតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះបានប្រាប់ថា ៖«ចំពោះការលេងនៅទឹកដីស្វាយរៀងអាចប៉ះពាល់ដល់ស្មារតីបន្តិចបន្តួចគឺទី១ ដោយសារខាងគេមានអ្នកគាំទ្រច្រើន ទី២ ក្រុមអគ្គិសនីកម្ពុជាមិនធ្លាប់លេងពេលយប់ទេក្រោមពន្លឺភ្លើង។ អីចឹងពេលយើងលេងក្រោមពន្លឺភ្លើងលើកដំបូង អាចពិបាកបន្តិច ហើយទី៣អាចប៉ះពាល់អារម្មណ៍តិចតួចពាក់ព័ន្ធនឹងអាជ្ញាកណ្តាល ដោយសារតែយើងលេងក្រៅដី»។

អគ្គិសនីកម្ពុជាជាក្រុមលេងនៅលីគទី២ ប៉ុន្តែបានក្លាយជាក្រុមមួយក្នុងចំណោម២ជាមួយ កោះកុង អេហ្វស៊ី ដែលបានទម្លាក់ក្រុមលេងលីគកំពូលគឺ គិរីវង់សុខសែនជ័យ នៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីពីរជើងឈ្នះដោយលទ្ធផល ៤-៣។
កាលពីឆ្នាំ២០១៧ ព្រះខ័នរាជស្វាយរៀង និងអគ្គិសនីកម្ពុជាជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោដែលតឹងតែងខ្លាំងមែនទែនគឺ ជើងទី១ ស្មើគ្នា ២-២ និងជើងទី២ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះ ២-៤ តាមរយៈការបន្ថែមម៉ោង១៥នាទីពីរដង៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?