Connect with us

កីឡា

បាល់ទះ​កម្ពុជា ដាក់​គោលដៅ​មេដាយមាស ឬ​យ៉ាងតិចណាស់​រក្សា​មេដាយ​សំរឹទ្ធ ពេលធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​២០២៣

បានផុស

នៅ

ថ្មីៗ​នេះ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ទើប​ទទួលបាន​មេដាយ​សំរឹទ្ធ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការចូលរួម​ប្រកួត​ស៊ី​ហ្គេម លើ​ប្រភេទ​កីឡាបាល់ទះ​បុរស ក្នុង​សាល ខណៈ​ឯកឧត្តម ស សុខា បាន​សង្កត់ធ្ងន់ថា ស៊ី​ហ្គេម​២០២៣ ដាក់​គោលដៅ​យក​មេដាយមាស ឬ​យ៉ាងតិចណាស់​រក្សា​មេដាយ​សំរឹទ្ធ​។

អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​មានប្រសាសន៍​ដូច្នេះ គឺ​នៅក្នុង​ពិធី​បិទ​ការប្រកួត​ពានរង្វាន់​បាល់ទះ ៤​នាក់​ទល់​៤​នាក់ ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ក្រោយ​ឆ្លងកាត់​ការប្រកួត​ជាច្រើន​សប្ដាហ៍ ដែលមាន​សមាជិក​ចំនួន ១៣​ក្រុម ចូលរួម​ប្រកួត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយនឹង​ការ​ឈ្នះ​មេដាយ​សំរឹទ្ធ លើកដំបូង មេដាយមាស នៅតែ​ជា​គោលដៅ​ចម្បង​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ប៉ុន្តែ​អនុរដ្ឋលេខាធិការ ដែល​ទទួលបន្ទុក​កិច្ចការ​កីឡា​រូបនេះ បាន​សង្កត់ធ្ងន់ថា ទោះ​មិនអាច​សម្រេចបាន​នូវ​ការ​ឈ្នះ​មេដាយមាស ប៉ុន្តែ​យ៉ាងហោចណាស់​ត្រូវតែ​បន្ថែម​មេដាយ​សំរឹទ្ធ បន្ថែមទៀត​។​

​ឯកឧត្តម ស សុខា មានប្រសាសន៍ថា «​យើង​គិតថា​២០២៣ អាច​នៅសល់​ពេលវេលា​ច្រើន យូរ ប៉ុន្តែ​ស្អែក​ខានស្អែក យើង​កុំ​មើល​រលង​ពេលវេលា ពីព្រោះ​ឥលូវ​នេះ ប្រទេសជិតខាង​របស់​យើង តាមរយៈ​ការដែល​យើង​បាន​លេខ​៣ ប្រទេស​មួយ​ចំនួន​ក៏បាន​ប្ដូរ​គ្រូ ប្រទេសមួយ​ចំនួន​ក៏បាន​រើស​កីឡាករ​ថ្មី​តែម្ដង ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​២០២៣​។ អ៊ីចឹង​ហើយ​ខ្ញុំ​គិតថា បើ​យើង​ខិតខំ​ប្រឹងប្រែង យើង​នឹងមាន​គុណភាព​ខ្ពស់ ហើយ​ជាពិសេស​នឹង​អាច​នៅក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​៣ (Top 3)​។​»

«​ខ្ញុំ​លើក​ស៊ី​ហ្គេម​ច្រើន ដោយសារតែ​ស៊ី​ហ្គេម​នេះ​ជា​ម៉ែត្រ​វាស់​មួយ ដែល​យើង​ត្រូវតែ​តម្រង់ទិស​ក្នុង​គោលដៅ​ដើម្បី​ដណ្ដើម​មេដាយមាស​ជូន​ជាតិ មាស​ឬ​មិន​មាស​ជា​រឿង​មួយ​ផ្សេងទៀត ប៉ុន្តែ​យ៉ាងតិចណាស់​ដណ្ដើម​មេដាយ​ជូន​ជាតិ យ៉ាងតិចណាស់​រក្សា​នូវ​មេដាយ​លេខ​៣ (​មេដាយ​សំរឹទ្ធ​) ដែល​យើង​ទទួលបាន ឲ្យ​នៅក្នុង​ដៃ​បន្ថែម​»​។ សម្ដី​របស់​ឯកឧត្តម ស សុខា​។​

​សូមបញ្ជាក់ថា បាល់ទះ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ត្រៀម​វិញ្ញាសា​៤ គឺ​បាល់ទះ​ក្នុង​សាល (​បុរស​-​នារី​) និង​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ (​បុរស​-​នារី​)៕

អត្ថបទ​ ៖ ម​ន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

Sokha Hotels

ព័ត៌មានពេញនិយម