កីឡា
៤ក្រុមណាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានសម្តេចតេជោថ្ងៃនេះ?
ក្រុមខ្លាំង៤នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ ក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ ថ្ងៃពុធ ទី៣១ ខែសីហានេះ។
ព្រះខ័នរាជស្វាយរៀង បើកទ្វារកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង៦:៣០នាទីល្ងាចនេះទទួលក្រុមអគ្គិសនីកម្ពុជា ដែលនឹងផ្សាយផ្ទាល់ដោយ BTV។ ជំនួបនេះនឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត ដិតអារម្មណ៍ និងបុកពោះខ្លាំងសម្រាប់អ្នកគាំទ្រ បន្ទាប់ពីក្រុមទាំងពីរបានស្មើគ្នាដោយលទ្ធផល ១-១ កាលពីជើងទី១។

លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ក្រុម EDC ជាក្រុមមួយដ៏គ្រោះថ្នាក់ ពីព្រោះក្រុមនេះប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធ ដូច្នេះពួកគេមានការយល់ចិត្តគ្នាខ្ពស់ណាស់។
ចំណែក លោក ទុំ សារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជា បានប្រាប់«កម្ពុជាថ្មី»ថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយទាំងកម្លាំងកាយចិត្ត ស្មារតី និងបច្ចេកទេសដើម្បីយកឈ្នះក្រុមខ្លាំងមកពីលីគកំពូលកម្ពុជា។ យ៉ាងណា លោកថា ឱកាសឈ្នះមាន៥០ៗដូចគ្នា។

វេលាម៉ោង៦:៣០នាទីល្ងាចនេះដែរ វិសាខា មានទំនុកចិត្តខ្ពស់ក្នុងការបើកទ្វារកីឡដ្ឋាន ព្រីនស៍ ដើម្បីទទួលស្វាគមន៍ក្រុម ក្រសួងការពារជាតិ ដែលផ្សាយផ្ទាល់តាមផេក Hun Sen Cup។ កាលពីជើងទី១ វិសាខា បានយកឈ្នះដោយលទ្ធផល ១-៣ ដូច្នេះការប្រកួតនេះក្រសួងការពារជាតិត្រូវធ្វើការធ្ងន់ដើម្បីវាយបកយកឈ្នះ ប៉ុន្តែមិនមែនជាការងាយស្រួលទេក្នុងការលេងនៅទឹកដីវិសាខា។

ម៉ោងដំណាលគ្នានេះដែរ ណាហ្គាវើលដ៏ប្រើប្រាស់ទីលានស្តាតចាស់ដើម្បីទទួលក្រុមភ្នំពេញក្រោន ដែលផ្សាយផ្ទាល់តាមផេក Hun Sen Cup។ គូនេះនឹងក្លាយជាការប្រកួតដ៏តឹងតែងសម្រាប់ក្រុមទាំងពីរ និងបុកពោះសម្រាប់អ្នកគាំទ្រ បន្ទាប់ពីជើងទី១ស្មើគ្នាដោយគ្មានគ្រាប់បាល់គឺ ០-០។ ក្រុមទាំងពីរនេះល្អដូចគ្នា ដោយភ្នំពេញក្រោនសំបូរកីឡាករវ័យក្មេងមានទេពកោសល្យ ហើយណាហ្គាវើលដ៏សំបូរកីឡាករចាស់វស្សាបទពិសោធច្រើន។

ដោយឡែកវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃនេះ បឹងកេត បើកទ្វារកីឡដ្ឋាន ខេមបូឌាអ៊ែរវ៉េ ទទួលស្វាគមន៍ក្រុមខ្លាំងមកពីលីគទី២គឺ កោះកុង អេហ្វស៊ី ដែលផ្សាយផ្ទាល់តាមផេក Hun Sen Cup ។ បឹងកេតនឹងមិនមានការលំបាកខ្លាំងទេសម្រាប់ការប្រកួតថ្ងៃនេះ បន្ទាប់ពីបានឈ្នះដោយលទ្ធផល ០-២ កាលពីជើងទី១នៅទឹកដីខេត្តកោះកុង។ បឹងកេតសង្ឃឹមខ្ពស់ក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?