Connect with us

កីឡា

អបអរសាទរ!​ បឹងកេត​ ឡើង​​​​វគ្គ​​ពាក់​​កណ្តាល​​ផ្តាច់​​ព្រ័ត្រ​​ពាន​​សម្តេច​តេជោ

បានផុស

នៅ

ក្លឹប​បឹងកេត​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​​ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ លើក​ទី​១៦ ឆ្នាំ​២០២២ បន្ទាប់​ពី​​លទ្ធផលស្មើ​គ្នា ៣-៣ ក្នុង​ជើង​ទី​២ ជា​មួយ​​ក្រុម​កោះកុង​ អេហ្វស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​ជើង​ទី​២ នៅ​ទឹក​ដី​របស់បឹងកេត ក្នុង​រាជ​ធានី​ភ្នំពេញ រសៀល​ថ្ងៃ​ពុធ ទី​៣១ ខែ​សីហា​​នេះ ក្រុម​ភ្ញៀវ​បាន​រក​គ្រាប់​បាល់នាំ​មុខ ០-១ មុន ដោយ​កីឡាករ សាន បូរ៉ា នៅនាទី​ទី​៨ ប៉ុន្តែ​បឹងកេត​បាន​តាម​ស្មើ ១-១ វិញ បន្ទាប់​ពី​លើក​បាល់​ជ្រុង​​​ខ្សែការពារ​កោះកុង​ កឹម ឆៃយ៉ា ធ្វើ​ឲ្យ​​ចូល​ទី​ខ្លួន​ឯង​វិញ។

នៅ​ទី​៣៦ ម៉ាត់ នូរុណ រក​បាន​គ្រាប់​បាល់​ដើម្បី​នាំ​មុខ ២-១ វិញ​ម្តង។ យ៉ាង​ណា​នៅ​នាទី​៤៦ សារី តៃម៉ូ រក​បាន​១​គ្រាប់​ឲ្យ​ កោះ​កុង អេហ្វស៊ី តាម​ស្មើ ២-២ មុន​ពេល​បឹងកេត បើក​ការ​នាំ​មុខ ៣-២ តាម​រយៈ​គ្រាប់​បាល់​របស់ សៀង ចន្ធា នៅ​នាទី ៧៧។ ការ​ប្រកួត​ស្ទើរ​តែ​បញ្ចប់​ទៅ​ហើយ កោះកុង អេហ្វស៊ី តាម​ស្មើ​ដោយ​លទ្ធផល ៣-៣ នៅ​នាទី៨៧ ដោយ​កីឡាករ ពៅ ភារិទ្ធ។

សរុប​ការ​ប្រកួត​ទាំង​ពីរ​ជើង បឹងកេត បាន​យក​ឈ្នះ​ដោយ​លទ្ធផល ៥-៣ ដោយសារ​កាល​ពី​ជើង​ទី​១ បឹងកេត​បាន​​យក​​ឈ្នះ​ដោយ​លទ្ធផល ០-២ ​នៅ​ទឹក​ដី​ខេត្ត​កោះ​កុង។ បឹងកេតជា​ក្រុម​​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​មុន​គេ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៩ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៤ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២៩ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម