កីឡា
អគ្គិសនីកម្ពុជា វិសាខា ភ្នំពេញក្រោន និង បឹងកេត ឡើងវគ្គខ្វែងពានសម្តេចតេជោ
អគ្គិសនីកម្ពុជា វិសាខា ភ្នំពេញក្រោន និង បឹងកេត បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានលទ្ធផលល្អដូចគ្នាក្នុងជើងទី២។

អគ្គិសនីកម្ពុជា បានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១-៣ ក្នុងជើងទី២។ កាលពីជើងទី១ ក្រុមទាំងពីរស្មើគ្នា ១-១ ដូច្នេះសរុបទាំងពីរ អគ្គិសនីកម្ពុជា ទទួលបានជ័យជម្នះដោយលទ្ធផល ២-៤ និងបានក្លាយជាក្រុមមកពីលីគទី២តែមួយគត់ដែលបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានសម្តេចតេជោឆ្នាំនេះ។

ចំណែក វិសាខា នៅក្នុងផ្ទះរបស់ខ្លួនបានយកឈ្នះ ក្រសួងការពារជាតិ ដោយលទ្ធផល ៣-០ ក្នុងជើងទី២នេះ។ កាលពីជើងទី១ វិសាខា បានយកឈ្នះនៅក្រៅផ្ទះដោយលទ្ធផល ១-៣ ដូច្នេះសរុបទាំងពីរជើងក្រសួងការពារជាតិបានចាញ់ដោយលទ្ធផល ១-៦ ។

ចំណែកភ្នំពេញក្រោន និងណាហ្គាវើលបានក្លាយជាគូតានតឹងបំផុតក្នុងចំណោមគូទាំង៤វគ្គ៨ក្រុមចុងក្រោយនេះ។ កាលពីជើងទី១ ក្រុមទាំងពីរបញ្ចប់ដោយលទ្ធផលគ្មានគ្រាប់បាល់ ០-០ ហើយនៅជើងទី២នៅតែគ្មានគ្រាប់បាល់ទៀតគឺ ០-០។ ទីបំផុតការប្រកួតត្រូវទាត់ប៉េណាល់ទីកាត់សេចក្តី ហើយ ភ្នំពេញក្រោន ទទួលបានជ័យជម្នះដោយលទ្ធផល ៤-៣។
ជើងទី២ នៅទឹកដីរបស់ខ្លួន បឹងកេត បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ៣-៣ ជាមួយ កោះកុង អេហ្វស៊ី ប៉ុន្តែសរុបទាំងពីរជើង បឹងកេត បានយកឈ្នះដោយលទ្ធផល ៥-៣ ដោយសារកាលពីជើងទី១ កោះកុង អេហ្វស៊ី បានចាញ់ ០-២៕







អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?