Connect with us

កីឡា

កីឡាករ​​​​ព្រះ​​ខ័ន​​​រាជ​​ស្វាយ​រៀង​​៣​​​នាក់​​​ជាប់​​ U23​​ និង​​៥​​​នាក់​​​ជាប់​​​​ជម្រើស​​​ជាតិ​​​ក្រុម​​​ធំ

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ចេញ​បញ្ជី​ឈ្មោះ​​កីឡាករ​ជម្រើស​ជាតិ​បឋម​គឺ យុវជន​ក្រោម​អាយុ​២​៣​ឆ្នាំ (U23) ចំនួន​៣៥​រូប និង​ជម្រើស​ជាតិ​ក្រុម​ធំចំនួន​៤០​រូប​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នា​ពេល​ខាង​មុខ។

សម្រាប់​​សមាជិក​៣៥​រូប​នៃ​ក្រុម​យុវជន​ជម្រើស​ជាតិ​​អាយុ​ក្រោម​២៣​ឆ្នាំ​ត្រូវ​​​បាន​ជ្រើស​រើស​ចេញ​ពី​ក្លឹប និង​ក្រុម​​១៣​ផ្សេង​គ្នា។ ​ក្នុង​ចំណោម​នោះ​មាន​​កីឡាករ​៣​រូប​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​ក្លឹប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​​គឺ​កីឡាករ អ៊ាន ពិសី, នី សុខរី និង​ មិន រតនៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រុម​ធំ​ដែល​មាន​៤០​រូប​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​ក្លឹប និងក្រុម​១០​ផ្សេង​គ្នា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។​ ក្នុង​ចំណោម​៤០​រូប​នោះ មាន​៥​រូប​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​គឺ សឿយ វិសាល, សារ៉េត​ គ្រីយ៉ា, គីម សុខយុទ្ធ, ឡុង ភារ៉ាត់ និង អោម ឧត្តម។

សូម​បញ្ជាក់​ថា ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាទាំង​ក្រុម​ធំ និង​យុវជន U23 នឹង​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​គឺ​​ក្រុម​ធំ​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បង់ក្លាដែស នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា​នេះ ខណៈ​ ក្រុម U23 ​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង​អាស៊ី​គឺ U23 ជប៉ុន នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា​នេះ​ដែរ។

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ​គឺ​​សម្រាប់​ក្រុម U23 កម្ពុជា​ត្រៀម​ខ្លួន​​ឲ្យ​បាន​ល្អ​ប្រសើរ​ទាំង​បច្ចេកទេស ​កម្លាំង​ស៊ុហ្វ និង​បទ​ពិសោធ​សម្រាប់​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ជា​មួយ​គ្នា​នេះ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រុម​ធំ​ត្រូវ​ប្រកួត​​ជើង​ឯក AFF Cup ដែល​នឹង​ចាប់​ផ្តើម​ចុង​ឆ្នាំ​​២០២២​នេះ៕

អត្ថបទ៖ វីរបុត្រ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៨ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៤ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២៩ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម