កីឡា
មើលវីដេអូបញ្ចប់ទី និងបង្កើតឱកាសដ៏ល្អរបស់ Nick Taylor ជាប់ជម្រើសជាតិកម្ពុជា
កីឡាករខ្មែរ-អាមេរិក ថេឡូរ នីកូឡាស់ ឌឿង (Nick Taylor) កំពុងលេងជាខ្សែប្រយុទ្ធឲ្យក្លឹប Orlando City B ក្នុងក្របខណ្ឌ MLS Next Pro លីគអាមេរិក។ រូបគេត្រូវបានជាប់ឈ្មោះក្នុងបញ្ជីបឋមនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិបង់ក្លេដែស ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ។

Nick Taylor កើតថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩៨ នៅតំបន់ Coppell រដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលមានម្តាយជាជនខ្មែរ និងឪពុកជាជនអាមេរិក ដូច្នេះរូបគេមានសិទ្ធិតំណាងឲ្យជម្រើសជាតិកម្ពុជាបាន។ កាលពីយុវជនលេងឲ្យសាលារៀន Coppel High School ដែលបានឈ្នះជើងឯក UIL 6A State ប្រចាំរដ្ឋតិចសាស ឆ្នាំ២០១៦ និងបានជាប់ឈ្មោះក្នុងក្រុមឆ្នើម NSCAA Winter-Spring High School Boys All-American រដូវកាល២០១៦-១៧។
បន្ទាប់មក រូបគេបានលេងឲ្យក្លឹប Dallas Texans និងបានជួយឲ្យក្លឹបនេះឈ្នះមេដាយសំរឹទ្ធជើងឯកយុវជនអាមេរិក (U.S. Youth Soccer National) ឆ្នាំ២០១៣ និងឈ្នះពានរង្វាន់ប្រចាំរដ្ឋពីរដង ព្រមទាំងឈ្នះជើងឯកលីគ Classic League Division I ពីរដង។
រូបគេបានលេងឲ្យក្រុមមហាវិទ្យាល័យ គឺ២០១៧-២០១៨ នៅមហាវិទ្យាល័យ New Mexico Lobos បាន២៩ដង និងរកបាន៦គ្រាប់។ លេងឲ្យក្រុមមហាវិទ្យាល័យ SMU Mustangs ឆ្នាំ២០១៩-២០២១ រូបគេបង្ហាញខ្លួនលើទីលាន៣១ប្រកួត រកបាន២គ្រាប់ និងឆ្នាំ២០២១ដដែលលេងឲ្យមហាវិទ្យាល័យ UFC Knights បាន១៦ប្រកួត រកបាន៣គ្រាប់។ ចុងក្រោយរូបគេចូលក្លឹបធំកម្រិតអាជីព Orlando City B៕
ខាងក្រោមជាវីដេអូបង្ហាញពីការបញ្ចប់ទី និងបង្កើតឱកាសដ៏ល្អ
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់