Connect with us

កីឡា

ដោនថោន បង្ហាញមុខកីឡាករ ១៦ នាក់ ត្រៀមចេញទៅប្រកួតពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន នៅថៃ

បានផុស

នៅ

ក្រុមម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ ២០២១ (Tiger 2021) ដោនថោនស្បត (Down Town Sport) បានបង្ហាញមុខកីឡាករ ១៦ នាក់ ត្រៀមតំណាងកម្ពុជា ប្រកួតពានក្លិបបាល់ទាត់ហ្វូតសាលអាស៊ាន (AFF Futsal Cup 2022) នៅ​ថៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុម​នេះ​ក៏​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់ លោក ចេ​ត ច័ន្ទ​រចនា ដែល​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ហ្វូ​ត​សាល​កម្ពុជា ខណៈ​សមាសភាព​កីឡាករ ក៏មាន ៥​ នាក់​ ជា​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​ផងដែរ រួមមាន សា​រ៉ា​យ ដា​និ​ទ្ធ​, ព្រំ ឌី​យ៉ា​ម៉​ង់​, រស់ ស៊ី​ចំរើន​, តុង ច័ន្ទ​មុន្នី និង កែវ សុចិ​ត្រា​។​

​ក្រុម​តំណាង​កម្ពុជា ដោ​ន​ថោ​ន​ស្បត (Down Town Sport) ស្ថិតនៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​ថៃ Hongyen Thakam, Bintang Timur Surabaya របស់​ឥណ្ឌូនេស៊ី និង MS ABDB របស់​ព្រុយ​ណេ នៃ​ពាន​ក្លិប​បាល់ទាត់​ហ្វូ​ត​សាល​អាស៊ាន ឆ្នាំ​ ២០២២ (AFF Futsal Cup 2022) នៅ​ថៃ ដែល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ០៤ ដល់​ថ្ងៃទី​ ១០ ខែកញ្ញា ឆ្នាំ ​២០២២ នៅ​ខេត្ត​នគររាជ​សីមា​។​

​គួររំលឹកថា ដោ​ន​ថោ​ន​ស្បត ធ្លាប់​តំណាង​កម្ពុជា ទៅ​ចូលរួម​ពានរង្វាន់​ដដែល​ខាងលើ​កាលពី​ឆ្នាំ​ ២០១៩ ពេលនោះ​បញ្ចប់​ទៅដោយ​ឈរ​នៅ​លេខ ​៤ ដែលជា​កំណត់ត្រា​ល្អ​បំផុត​មិន​ធ្លាប់មាន​សម្រាប់​បាល់ទាត់​ក្លិប​ហ្វូ​ត​សាល​កម្ពុជា បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ចាប់តាំងពី​ចូលរួម​លើកដំបូង នៅ​ឆ្នាំ​ ២០១៨ (​កាលនោះ ក្លិប​កំចាយមារ តំណាង​កម្ពុជា​)៕

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម