Connect with us

កីឡា

ជុំ​​ចុង​​ក្រោយ​ ពេជ្រ សម្បត្តិ​ ប៉ះ​​ដៃ​​គូ​ស្រួល​​បន្តិច​ តែ​ ជ័រ​ ពៅ​ ត្រូវ​​ធ្វើ​ការ​​ធ្ងន់​

បានផុស

នៅ

 ការ​ប្រកួត​ខ្សែ​ក្រវាត់​ភេសជ្ជៈ​ខារ៉ាបាវ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ ឈាន​ដល់​​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ចុង​ក្រោយ​ហើយ​ដើម្បី​រក​ឲ្យ​ឃើញ​បេក្ខភាព​គុន​ខ្មែរ​២​រូប និង​អ្នក​លេង​ឆ្លង​ដែន​ថៃ​២​រូប​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ថ្ងៃ​អាទិត្យ ទី​៤ ខែ​កញ្ញា​នេះ ​ពេជ្រ សម្បត្តិ ​ត្រូវ​ប្រកួត​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ចុង​ក្រោយ​ជា​មួយ​កីឡាករ​ថៃ ផេតម៉េតម៉ៃ ហើយ​ ជ័រ ពៅ ត្រូវ​ធ្វើ​ការ​ធ្ងន់​មែន​ទែន​នៅ​ពេល​រូប​គេ​ត្រូវ​ជួប​ជើង​ខ្លាំង​ចាស់​វស្សា ទួនប៉េ។

កីឡាករ ជ័រ ពៅ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លង​កាត់​ការ​ប្រកួត​៣​លើក​កន្លង​មក ពេជ្រ សម្បត្តិ ​ទទួល​បាន​​​៧​ពិន្ទុ នៅ​ពូលខ្មែរ A បន្ទាប់​ពី​បើក​ឆាក​​បាន​ប្រកួត​ចាញ់​ពិន្ទុ​ ទួនប៉េ ប៉ុន្តែ​ប្រកួត​លើក​ទី១ រ៉ាថែ និង​លើក​ទី​២​​ឈ្នះ ផាត់ថាណា។

ចំណែក កីឡាករ​ថៃ ផេតម៉េតម៉ៃ ​បាន​ធ្លាក់​​ទៅ ហើយ​បន្ទាប់​ពី​៣​ប្រកួត​កន្លង​ទៅ​ចាញ់​ទាំង​អស់។ រូប​គេ​​បានចាញ់ ធន់ ផានិត, ចាញ់​ ជ័រ ពៅ និង​ចាញ់ ផាន ផាន់ណាត់ ហើយ​មាន​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ។

ចំពោះ​អ្នក​លេង​គុន​ខ្មែរ ជ័រ ពៅ ​មាន​សង្ឃឹម​តិច​តួច​ណាស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​៣​ប្រកួត​កន្លង​ទៅ ឈ្នះ​១​ និង​ចាញ់​២ ដោយ​មាន​៥​ពិន្ទុ។ ប្រកួត​លើក​ទី​១ រូបគេ​ ឈ្នះ​ផេតម៉េតម៉ៃ ប៉ុន្តែ​​ចាញ់​ ផាត់ថាណា និង​ចាញ់ រ៉ាថែ ហើយ​ចុង​ក្រោយ​ត្រូវ​ជួប ទួនប៉េ គឺ​ពិបាក​ខ្លាំង។

កីឡាករ​ថៃ ទួនប៉េ

ទូនប៉េ មាន​៧​ពិន្ទុ​ ដូច្នេះ​​ប្រសិន​បើ​ឈ្នះ ជ័រ ពៅ គឺ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ។ បើក​ឆាក​​ ទួនប៉េ បាន​ឈ្នះ ពេជ្រ សម្បត្តិ និង​ប្រកួត​ទី២​ឈ្នះ ផាន់ ផាន់ណាត់ ប៉ុន្តែ​ប្រកួត​លើក​ទី​៣ ចាញ់ ធន់ ផានិត។

សូម​បញ្ជាក់​ថា វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ លេខ១ និង​លេខ២ នៃ​ពូល​នីមួយ​ៗ​ត្រូវ​ប៉ះ​គ្នា។ ដូច្នេះ​មាន​ន័យ​ថា ខ្មែរ​ប៉ះ​ខ្មែរ ហើយ​ថៃ​ប៉ះ​ថៃ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ទើប​ថៃ​ប៉ះ​ខ្មែរ។

លោក នាង ស៊ីវុត្ថា ប្រធាន​គ្រប់​គ្រង​កម្មវិធី​ប្រដាល់​បាយ័ន​បាន​ពន្យល់​ថា ការ​ប្រើ​​លក្ខន្តិកៈ​បែប​នេះ​ដើម្បី​ឲ្យ​កីឡាករ​ម្នាក់​ៗ​ប្រកួត​អស់​ពី​សមត្ថភាព​។ កន្លង​មក​​ធ្លាប់​ប្រើ​រូប​មន្ត​ខ្វែង​គឺ​លេខ​១​ក្នុង​ពូល​ A ​ទៅ​ប៉ះ​លេខ​២​ក្នុង​ពូល​ B ហើយ​លេខ១ ក្នុង​ពូល B ទៅ​ប៉ះ​លេខ​២​ក្នុង​ពូល A។ ធ្វើ​បែប​នេះ ​ជូន​កាល​កីឡាករ​ថៃ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ទាំង​ពីរ ឬ​ជូន​កាល​កីឡាករ​ខ្មែរ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ទាំង​ពីរ​រូប ដូច្នេះ​វគ្គ​ផ្តាច់​ព្រ័ត្រ ជូន​កីឡាករ​ប៉ះ​មិត្ត​រួម​ជាតិ​ឯង​ ដូច​ជា​កីឡាករ​ថៃ​ប៉ះ​ថៃ​ជា​ដើម ពួក​គាត់​ហាក់​វ៉ៃ​មិន​អស់​សមត្ថភាព។

ផ្អែក​តាម​ពិន្ទុ​បណ្តោះ​អាសន្ន​គិត​ត្រឹម​ជុំ​ទី​៣ ពេជ្រ សម្បត្តិ និង ធន់ ផានិត មាន​៧​ពិន្ទុ​ស្មើ​គ្នា ហើយ​មាន​ភាគ​រយ​ខ្ពស់​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយ​ជើង​ខ្លាំង​ទាំង​ពីរ​នឹង​ប៉ះ​គ្នា ប្រសិន​បើ​បាន​ឡើង​មែន។ ចំណែក​នៅ​ពូល​ថៃ កីឡាករ​ថៃ​​៣​នាក់​មាន​៧​ពិន្ទុ​ស្មើ​គ្នា​ ដូច្នេះ​ពិត​ជា​តឹង​តែង​ខ្លាំង​ក្នុង​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ការ​ប្រកួត​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ទី​៤​ថ្ងៃ​អាទិត្យ​ ទី​៤ ខែ​កញ្ញា​​

  • ជ័រ ពៅ Vs ទួនប៉េ
  • ពេជ្រ សម្បត្តិ Vs ផេតម៉េតម៉ៃ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៧ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៣ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២៧ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម