Connect with us

កីឡា

ការងារ​​បដិសណ្ឋារកិច្ច​​រៀប​​ចំ​​រួច​​រាល់​​សម្រាប់​ស៊ីហ្គេម​២០២៣​នៅ​​តែ​​ការ​​អនុវត្ត

បានផុស

នៅ

​គណៈកម្មការ​ពិធីការ​ និង​បដិសណ្ឋារកិច្ច​​​របស់​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)​ បាន​រៀប​ចំ​ការងារ​របស់​ខ្លួន​ស្ទើរ​រួច​រាល់​ទាំង​ស្រុង​ និង​រង់​ចាំ​​តែ​​​ការ​អនុវត្ត​​​​ប៉ុណ្ណោះ។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២ ខែ​កញ្ញា​នេះ គណៈកម្មាធិការ​ជាតិ CAMSOC បានរៀប​ចំ​កិច្ច​ប្រជុំ​អចិន្ត្រៃយ៍​អំពី​ការងាររបស់​គណៈកម្មការ​ជំនាញ​ និង​បដិសណ្ឋារកិច្ច ក្រោម​វត្តមាន​ឯក​ឧត្តម ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​ CAMSOC នៅ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)។ កិច្ច​ប្រជុំ​នេះ​​ផ្តោត​​សំខាន់​​​លើ​តួនាទី ភារកិច្ច និង​របៀប​របប​ការងារ​របស់​ពិធីការ និង​បដិសណ្ឋារកិច្ច​ ពី​ព្រោះ​ពិធីការ​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ការ​​ជួប និង​ទទួល​ភ្ញៀវ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯក​ឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ប្រាប់​ថា ដើម្បី​ស្រប​​តាម​អនុសាសន៍​​ដ៏​ខ្ពង់​ខ្ពស់របស់​សម្តេច​តេជោ នាយក​រដ្ឋ​មន្ត្រី​​ថា ការ​ឈ្នះ ចាញ់​ជា​រឿង​មួយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ត្រូវ​ធ្វើ​បដិសណ្ឋារកិច្ច និង​​ទទួល​រៀប​ចំ​​​ការ​ទទួល​ភ្ញៀវ​ប្រកប​ដោយ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ។ ដូច្នេះ​កិច្ច​​ប្រជុំ​បាន​​ផ្តោតលើ​អនុសាសន៍​​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​នេះ និង​បាន​​​ពង្រឹង​សមត្ថភាព​ការងារ​​របស់​គណៈកម្មការ​ពិធីការ​។

កិច្ច​ប្រជុំ​បាន​ឯក​ភាព​គ្នា​​លើ​គោលការណ៍​រួម​ថា តើ​ភារកិច្ច តួនាទី និង​​ការ​ងារ​អ្វី​ខ្លះ​ដែលដែល​​ទទួល​ខុស​ត្រូវ​ផ្ទាល់​របស់​គណៈកម្មការ​ពិធីការ និង​បដិសណ្ឋារកិច្ច​ ហើយ​​ការងារ​អ្វី​ដែល​​ត្រូវ​សហការ​ជា​មួយ​​គណៈកម្មការ​ផ្សេង​ៗ​ទៀត​។ ភារកិច្ច​​សំខាន់​​បំផុត​គឺ​ការ​ទទួល​ភ្ញៀវ​​​ត្រូវ​​មាន​របៀប​វារៈ​ត្រឹម​ត្រូវ​ ​​ពិធីការ​ច្បាស់​លាស់​ និង​មាន​លក្ខណៈ​ពិសេស​​​ស្រប​តាម​​​ពិធីការ​កីឡា​ និង​ពិធីការ​ជាតិ​។

ឯកឧត្តម​មាន​ប្រសាសន៍​ថា ៖««ការ​បែង​ចែក​តួនាទី ភារកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​នេះ​បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​អស់​ត្រៀម​លក្ខណៈ​ធ្វើ​ផែន​ការ​លំអិត មាន​ភារកិច្ច​ហើយ ​ធ្វើ​ផែន​ការ​លំអិត លើក​ជា​គម្រោង។ អ្វី​ដែល​នៅ​សេស​សល់​គឺ​បាន​សម្រេច​នៅ​ក្នុង​អង្គ​ប្រជុំ​ភាគ​ច្រើន​ហើយ នៅ​តែ​ការ​ទទួល និង​អនុវត្ត​តែ​ប៉ុណ្ណោះ ពី​ព្រោះ​​ផែន​ការ​មាន ​​តួនាទី​ភារកិច្ច​មាន​អស់​ហើយ ថ្ងៃ​ណា​ធ្វើ​អ្វី ពេល​ណា​ធ្វើ​អ្វី។ កាល​វិភាគ កាល​បរិច្ឆេទ​ មុខ​ងារ​ការងារ​មាន​អស់​ហើយ ដូច្នេះ​អ្វី​ដែល​សំខាន់​នៅ​តែ​ការ​អនុវត្ត​តែ​ប៉ុណ្ណោះ»៕

ឯក​ឧត្តម វ៉ាត់ ចំរើន

ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣២ ​ដែល​​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​គ្រោង​នឹង​បើកជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​​៥ ខែ​ឧសភា និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម