Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង ចែកផ្លូវជាមួយ Emmanuel Junior Mbarga ជាផ្លូវការហើយ

បានផុស

នៅ

បន្ទាប់ពីមានភាពស្ងប់ស្ងាត់អំពីរឿងរ៉ាវចាកចេញ និងស្នាក់នៅបន្ត រវាង ក្លិបព្រះខ័នរាជស្វាយរៀង ជាមួយកីឡាករសញ្ជាតិកាម៉េរូន Emmanuel Junior Mbarga ពេលនេះភាគីទាំងពីរបានព្រមព្រៀងគ្នាបញ្ចប់កិច្ចសន្យាជាផ្លូវការ ក្រោយរង់ចាំអស់រយៈពេលជាង ២ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា ជើងទី២ បានបើកតាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ និងបានបិទនៅថ្ងៃទី២២ ខែកក្កដា ស្របពេលដែលកីឡាករ Emmanuel Junior Mbarga ទទូចចង់ចាកចេញពីក្លិប ប៉ុន្តែត្រូវបានក្លិបបដិសេធ និងឈានទៅដល់ក្លិបបន្ថែមកីឡាករថ្មី គឺកីឡាករ Victor Blasco ជំនួសរូបគេ។ និងធ្វើឱ្យរូបគេបានត្រឹមតែហ្វឹកហាត់ជាមួយក្លិប ប៉ុន្តែការប្រកួតនៅជើងទី២ ពុំអាចចូលរួមប្រកួតបានឡើយ ដោយសារពុំត្រូវបានចុះឈ្មោះ ដ្បិតមានកីឡាករបរទេស ៥ នាក់។

Emmanuel Junior Mbarga បានចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង កាលពីពាក់កណ្ដាលរដូវកាល ឆ្នាំ២០២១ ហើយរកបាន ៤ គ្រាប់ផងដែរ ក្នុងរដូវកាល២០២១។ ចូលដល់រដូវកាល២០២២ រូបគេបានរកគ្រាប់បាល់បាន ៣ គ្រាប់ ជាពិសេសបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ (assist) ៧ ដងផងដែរ និងរួមចំណែកជួយឱ្យក្លិបឈរកំពូលតារាងនៃលីគ ដល់បច្ចុប្បន្ន៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៨ នាទីutes មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៣ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម