កីឡា
កីឡាកម្ពុជា ២ ប្រភេទ ឈ្នះមេដាយមាស ប្រាក់ សំរឹទ្ធ រៀងៗខ្លួន ពីការប្រកួតលើឆាកអន្តរជាតិ
នៅដើមខែកញ្ញា ឆ្នាំ ២០២២ នេះ កីឡារបស់កម្ពុជា ២ ប្រភេទ កាយសម្ព័ន្ធ និងហែលទឹកពាក់ជើងទា បានចេញទៅប្រកួតនៅក្រៅប្រទេសក្នុងព្រឹត្តិការណ៍ ២ ផ្សេងគ្នាកម្រិតទ្វីប និងពិភពលោក ហើយបានទទួលលទ្ធផលជាផ្លែផ្កា ឈ្នះមេដាយទាំង ៣ មាស ប្រាក់ និងសំរឹទ្ធ។

កីឡាហែលទឹកពាក់ជើងទា បានចេញទៅប្រកួតមុនគេ ពោលគឺក្នុងព្រឹត្តិការណ៍ Finswimming’s World Cup Round Swimming Pool 2022 ធ្វើឡើងនៅប្រទេសថៃ ដោយអត្តពលិក ៨ រូបចូលរួម ប្រកួតចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ នៅខេត្តភូកេត ប្រទេសថៃ។

ជាលទ្ធផលអត្តពលិកកម្ពុជា រកបានមេដាយ ៤ គ្រឿង ក្នុងនោះមាស ៣ គ្រឿង និងសំរឹទ្ធ ១ គ្រឿង ដោយកីឡាការិនីតែម្នាក់គត់ គឺកីឡាការិនី កាំង មុយនីន លើ ៤វិញ្ញសាផ្សេងៗគ្នា រួមមាន លើវិញ្ញាសា Women 200m Bifins, Women 100m Bifins និងវិញ្ញាសា Women 400m Bifins ខណៈទទួលបានមេដាយសំរឹទ្ធ ១ គ្រឿងគឺលើវិញ្ញាសា Women 50m Bifins។


ដោយឡែកចំពោះកីឡាកាយសម្ព័ន្ធវិញ ដែលកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍កីឡាកាយសម្ព័ន្ធជើងឯកអាស៊ី លើកទី ៧ (7th Aerobic Gymnastic ASIAN Championships) ដែលធ្វើឡើងនៅប្រទេសថៃ ដូចគ្នា ប្រកួតចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ នៅខេត្តប៉ាតាយ៉ា ប្រទេសថៃ។
ជាការកត់សម្គាល់ផងដែរថាអត្តពលិកកាយសម្ព័ន្ធកម្ពុជា ក៏រកមេដាយបាន ៣ គ្រឿងផងដែរត្រឹមថ្ងៃទី ០៤ ម្សិលមិញមុននឹងបន្តការប្រកួតទៀតនៅថ្ងៃនេះ ដែលជាថ្ងៃចុងក្រោយ។ មេដាយដែលរកបានរួមមាន ប្រភេទអាយុក្រោម ១៥ ឆ្នាំ វិញ្ញាសាជាគូ មេដាយប្រាក់ ១ គ្រឿង កីឡាករ ស្រ៊ាន វួចទ្រី និងកីឡាការិនី ឈួន ស្រីនាត ។ ខណៈមេដាយប្រាក់ ១ ទៀតលើវិញ្ញាសានារីអាយុក្រោម ១៨ ឆ្នាំ ជាក្រុម ដោយកីឡាការិនី ឌឹម អ៊នធីតា, ណេម សុខហេង, ស៊ីវ ចន្ថា, សួស ស្រីពៅ និងឈួន សុណ្ណបញ្ញា។ ដោយឡែកមេដាយសំរឹទ្ធ ធ្វើបានក្នុងវិញ្ញាសាទ្រីយ៉ូ ដោយកីឡាករ ស្រ៊ាន វួចទ្រី, កីឡាការិនី ឈួន ស្រីនាត និងកីឡាការិនី ច្រឹង ចាន់ត្រា។
សូមបញ្ជាក់ថា កីឡាទាំង ២ ប្រភេទនេះ សុទ្ធតែត្រូវបានបញ្ចូលទៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?