Connect with us

កីឡា

ពេជ្រ​ សម្បត្តិ​ និង​ ទួនប៉េ​ ឡើង​​វគ្គ​​ពាក់​​កណ្តាល​​ផ្តាច់​​ព្រ័ត្រ​​ខ្សែ​ក្រវាត់​​ខារ៉ាបាវ

បានផុស

នៅ

អ្នក​ប្រដាល់​គុន​ខ្មែរ​ ពេជ្រ សម្បត្តិ និង​អ្នក​លេង​ឆ្លង​ដែន ទួនប៉េ ស៊ីតសាមផាយ៉ាក បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​មុន​គេ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​រៀង​ៗ​ខ្លួន​​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ ជុំ​ចុង​ក្រោយ​ខ្សែ​ក្រវាត់​​​ខារ៉ាបាវ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​៤ ខែ​កញ្ញានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ្លា​ចាស់​កំពូល​ល្បិច ទួនប៉េ បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​បាន​យក​ឈ្នះ​​​អ្នក​លេង​គុន​ខ្មែរ​ ជ័រ ពៅ ដោយពិន្ទុ​តាម​រយៈ​ការ​តស៊ូ​គ្នា​៥​ទឹក​ពេញ។ មុន​ទទួល​បាន​ជ័យជម្នះ​ កីឡាករ​ថៃ​រូប​នេះ​ត្រូវ​បាន​ម្ចាស់​ស្រុក​វាយ​ឲ្យ​បែក​មុខ​ហូរឈាម និង​ត្រូវ​ជង្គង់​ច្រើន ប៉ុន្តែ​ភាព​ធន់​របស់​គេ​បាន​ផ្តល់​ផល​ល្អ​សម្រាប់​ការ​ប្រកួត​ពីរ​ទឹក​ចុង​ក្រោយ។

ក្រោយ​ប្រឹង​ប្រែង​ខ្លាំង​៣​ទឹក​ដំបូង ​ជ័រ ពៅ បាន​ស្រុត​កម្លាំង​ស៊ុហ្វ​យ៉ាង​ខ្លាំង ដោយសារ​ត្រូវ​កណ្តាប់​ដៃ​របស់​ទួនប៉េ ទាំង​​ក្បាល​ពោះ និង​មុខ ហើយ​ចូល​ទឹក​ទី​៤​ត្រូវ​បាន​កីឡាករ​ថៃ​វ៉ៃ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​៨​ម្តង​ចុង​ទឹក​ទី​៤។ ចូល​ទឹក​ទី​៥ កីឡាករ​ទាំង​ពីរ​មិន​សូវ​សម្រុក​វ៉ៃ​គ្នា​ខ្លាំង​ទេ ដោយសារ ជ័រ ពៅ ខ្សោយ​កម្លាំង​មិន​ចង់​វ៉ៃ​សម្រុក ខណៈ ទួនប៉េ មាន​ប្រៀប​សង្ឃឹម​ឈ្នះ ដូច្នេះ​រូប​គេ​មិន​ចូល​វ៉ៃ​ទៀត​ទេ។

ចំណែក​អ្នក​ប្រដាល់​ថៃ ផេតម៉េតម៉ៃ ស៊ីតណងឡេក បាន​​ចាញ់​សន្លប់​​លើក​ដំបូង​ក្នុង​ចំណោម​ការ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ទាំង​៤​លើក។ បើ​ទោះ​ជា​រូប​គេ​ចាញ់​ពិន្ទុ​៣​លើក​ជាប់​គ្នា និង​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ទាប់​ហើយ ប៉ុន្តែ​រូប​គេ​ចូល​វ៉ៃ ប្តូរ​អាវុធ​ដោយ​អត់​ញញើត​នឹង​កណ្តាប់​ដៃ​ ពេជ្រ សម្បត្តិ​ ឡើយ។

ការ​ប្តូរ​គ្នាតាម​រយៈ​កណ្តាប់​ដៃ និង​ទាត់​ដែល​មាន​ត្រូវ​គោល​ដៅ​ទៅ​វិញ​ទៅ កីឡាករ​ទាំង​ពីរ​មិន​ដក​ថយ​ឡើយ ប៉ុន្តែ​តតាំង​គ្នា​គួរ​ឲ្យ​ចាប់​អារម្មណ៍។ យ៉ាង​ណា នៅ​ទឹក​ទី​២ ពេជ្រ សម្បត្តិ បាន​​វាយ​កែង​ពេញ​លើ​មុខ​របស់ ផេតម៉េតម៉ៃ បណ្តាល​ដួល​សន្លប់ អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង។

ដូច្នេះ​ម្ចាស់​ផ្ទះ ពេជ្រ សម្បត្តិ និង​អ្នក​លេង​ឆ្លង​ដែន​ ទួនប៉េ ស៊ីតសាមផាយ៉ាក បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ ខណៈ​២​រូប​ទៀត​ត្រូវ​ប្រកួត​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ថ្ងៃ​អាទិត្យ ទី​១១ ខែ​កញ្ញា​ខាង​មុខ​នេះ រវាង ​កីឡាករ​គុន ផាន់ ផាន់ណាត់ ជា​មួយ​ ផាត់ថាណា ខណៈ ធន់ ផានិត ជួប រ៉ាថែ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៥ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១១ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២៦ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម