Connect with us

កីឡា

នេះ​​​ប្រវត្តិ​​ជួប​​គ្នា​​៤​​លើក​​ចុង​​ក្រោយ​ កម្ពុជា​ និង​​បង់ក្លាដែស​ មុន​​​ប៉ះ​គ្នា​​​ទៀត​​ខែ​​នេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ថ្ងៃ​ទី​២២ ខែ​កញ្ញា នេះ​ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ បង់ក្លាដែស ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ ថ្ងៃ​ FIFA Day ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ជើង​ឯក​អាស៊ាន AFF Cup ចុង​ឆ្នាំ​នេះ ហើយ​ជា​ការ​ជួប​គ្នា​លើក​ទី​៥ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។

ក្រុម​កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់​ថ្នាក់ FIFA បច្ចុប្បន្ន​

ផ្អែក​លើ​ទិន្នន័យ​ធ្វើ​បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​បំផុត​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា កន្លង​ទៅ​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​​កម្ពុជា ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ១៧៤​នៃ​តារាង​បាល់ទាត់​ជម្រើស​ជាតិ​ទូទាំង​ពិភព​លោក (FIFA Ranking) ខណៈ​ជម្រើស​ជាតិ​​បង់ក្លាដែស ស្ថិត​នៅ​​ក្រោម​កម្ពុជា​ទេ​គឺ​លេខ ១៩២។

ជួប​គ្នា​៤​លើក​ចុង​ក្រោយ

មុន​ការ​ប្រកួតមិត្តភាព​អន្តរជាតិ​មក ក្រឡេក​មើល​វត្តិ​ជួប​គ្នា​៤​លើក​ចុង​ក្រោយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក ​កម្ពុជា​​មិន​ធ្លាប់​ឈ្នះ​បង់ក្លាដែស​ទេ​គឺ ចាញ់​៣​ដង និង​ស្មើ​១​ដង​។ ​

​ឆ្នាំ​២០០៦ កម្ពុជា​បាន​ចាញ់​ បង់ក្លាដែស ដោយ​លទ្ធផល ២-១ ក្នុង​ពាន​រង្វាន់ AFC Challenge Cup នៅ​ទឹក​ដី​របស់​បង់ក្លាដែស។ ១​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ ចាន់ រិទ្ធី នៅ​នាទី​៦៨។

ក្រុម​បង់ក្លាដែស ពេល​ប្រកួត​មិត្តភាព​ជា​មួយ​កម្ពុជា ឆ្នាំ​២០០៩

ឆ្នាំ​២០០៧ កម្ពុជា​បាន​ប្រកួត​ស្មើ​ជា​មួយ បង់ក្លាដែស ដោយ​លទ្ធផល ១-១ ក្នុង​​ពាន​រង្វាន់ Nehru Cup ​នៅ​ប្រទេស​ឥណ្ឌា។ ១​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ កែវ កុលស នៅ​នាទី​៩០ បន្ទាប់​ពី​បង់ក្លាដែស នាំ​មុខ​តាំង​ពី​នាទី​ទី​៣០។

​​ឆ្នាំ​២០០៩​ ក្នុង​ជំនួប​​​មិត្តភាព​អន្តរជាតិ​​​ខែ​មីនា កម្ពុជា ចាញ់​​ ០-១ នៅ​ទឹក​ដី​បង់ក្លាដែស និង​មិត្តភាព​ដដែល ឆ្នាំ​២០១៩ ខែ​មេសា កម្ពុជា​ ចាញ់ ១-០ ទៀត​ នៅ​ទឹក​ដី​កម្ពុជា​។

​​​៥​​ប្រកួត​​ចុង​ក្រោយរបស់ បង់ក្លាដែស

  • ម៉ាឡេស៊ី ៤-១ បង់ក្លាដែស ជម្រុះ AFC Asian Cup
  • បង់ក្លាដែស ១-២ ប៉ាឡេស្ទីន ជម្រុះ AFC Asian Cup
  • បារ៉ែន ២-០ បង់ក្លាដែស ជម្រុះ AFC Asian Cup
  • ឥណ្ឌូនេស៊ី ០-០ បង់ក្លាដែស មិត្តភាព
  • បង់ក្លាដែស ០-០ ម៉ុងហ្គោលី មិត្តភាព

​​​៥​ប្រកួត​​ចុង​ក្រោយរបស់ កម្ពុជា

  • អាហ្វហ្គានីស្ថាន ២-២ កម្ពុជា ជម្រុះ AFC Asian Cup
  • កម្ពុជា ០-៣ ហុងកុង ជម្រុះ AFC Asian Cup
  • ឥណ្ឌា ២-០ កម្ពុជា ជម្រុះ AFC Asian Cup
  • កម្ពុជា ២-១ ទីម័រ​ខាង​កើត មិត្តភាព
  • វៀតណាម ៤-០ កម្ពុជា ជើង​​ឯក AFF Cup

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១២ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម