កីឡា
គ្រូបង្វឹកបង់ក្លាដែស ដាក់គោលដៅឈ្នះលើកដំបូង រួមទាំង ជំនួបមិត្តភាពជាមួយកម្ពុជា
លោក Javier Cabrera គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស កាលពីសប្តាហ៍មុន បានប្រកាសជ្រើសរើសសមាជិកចំនួន ២៧នាក់សម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខជាមួយនឹងជម្រើសជាតិកម្ពុជា និងបន្ទាប់មកជម្រើសជាតិនេប៉ាល់ នៅថ្ងៃទី២២ និង២៧ ខែកញ្ញា។

លោក Cabrera បានកោះហៅកីឡាករច្រើនជាងគេមកពីក្លិបជើងឯកលីគកំពូលបង់ក្លាដែស (Bashundhara Kings) រហូតដល់ ១២នាក់ ខណៈមានកីឡាករមួយចំនួនដែលខកខានមិនបានកោះហៅលើកចុងក្រោយ ត្រូវបានកោះហៅជាថ្មីឡើងវិញផងដែរ។ យ៉ាងណាមិញ កីឡាករ Nabib Newaz Jibon ដែលជាខ្សែប្រយុទ្ធកំពូលម្នាក់របស់ក្រុមជម្រើសជាតិ និងអ្នកចាំទីជើងចាស់ Sahidul Alam Sohel មិនមានឈ្មោះក្នុងក្រុមរបស់ Cabrera ទេ។
Jibon ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងចំណោមកីឡាករក្នុងស្រុក ដោយការស៊ុតបញ្ចូលទីបាន ៥គ្រាប់ នៅក្នុងក្របខណ្ឌលីគកំពូលបង់ក្លាដែស BPL មិនមាននៅក្នុងបញ្ជីនោះទេ ដោយសារទម្រង់លេងរបស់គេមិនស៊ីគ្នានឹងទម្រង់របស់លោក Cabrera ។

ការប្រកួតមិត្តភាពនេះ ក៏នឹងក្លាយជាឱកាសចុងក្រោយសម្រាប់បង់ក្លាដែស ក្នុងការបញ្ចប់ភាពមិនដែលឈ្នះរបស់ខ្លួនក្រោមការដឹកនាំរបស់លោក Cabrera ដោយសារតែបង់ក្លាដែស មិនមានការប្រកួតអន្តរជាតិទៀតទេនៅឆ្នាំនេះ។ មកទល់ពេលនេះ បង់ក្លាដែសបានលេងចំនួន ៦ប្រកួត រួមទាំងការប្រកួតមិត្តភាពចំនួន៣ ពានផ្លូវការចំនួន៣ និងបានកត់ត្រាលទ្ធផលស្មើ២ ចាញ់៤ ចាប់តាំងពីការចូលមកដឹកនាំរបស់លោក Cabrera ជាមួយក្រុមជម្រើសជាតិក្នុងខែកុម្ភៈ ឆ្នាំ២០២២។
Cabrera មានក្តីសង្ឃឹមក្នុងការបញ្ចប់ភាពមិនដែលឈ្នះរបស់ខ្លួន។ «ឱកាសដ៏ធំ គឺក្នុងការឈ្នះការប្រកួត… ហើយគោលដៅរបស់យើងគឺត្រលប់មកផ្ទះវិញជាមួយនឹងជ័យជម្នះទាំង ២លើក»។ សម្ដីរបស់គ្រូបង្វឹកសញ្ជាតិអេស៉្បាញ។ គួរបញ្ជាក់ថា បង់ក្លាដែស នឹងមកប្រកួតមិត្តភាពអន្តរជាតិជាមួយ កម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧យប់៕
ប្រភព៖ newagebd.net
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ