កីឡា
Ronaldo ផ្ញើសារទៅកាន់មិត្តរួមក្រុម Man Utd បន្ទាប់ពីជ័យជម្នះលើ Arsenal
Cristiano Ronaldo បានចេញពីកៅអីបម្រុងផ្លាស់ប្ដូរចូលជាថ្មីម្ដងទៀត ខណៈដែលក្រុម Manchester United បានយកឈ្នះក្រុមកំពូលតារាង Arsenal លទ្ធផល ៣-១ ដើម្បីទទួលបានជ័យជម្នះជាលើកទី៤ជាប់ៗគ្នានៅ Premier League ខណៈដែលក្រុមរបស់លោក Erik ten Hag បានឡើងមកឈរនៅលេខរៀងទី៥។

Cristiano Ronaldo បានអបអរសាទរមិត្តរួមក្រុម Manchester United របស់ខ្លួនចំពោះជ័យជម្នះ ៣-១ លើក្រុម Arsenal ក្រោយការប្រកួត ដោយបង្ហោះនៅលើបណ្ដាញសង្គម។ តារាឆ្នើមវ័យ ៣៧ឆ្នាំរូបនេះត្រូវបានប្ដូរចូលម្តងទៀត ដោយអ្នកចាត់ការ Erik ten Hag ដែលនាំឱ្យបង្ហាញខ្លួន ១១នាក់ដំបូងត្រឹមតែម្ដងគត់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ៦លើកនៅរដូវកាលនេះ។ វាហាក់បីដូចជាកំពុងដំណើរការ ខណៈដែលអ្នកដែលចាប់ផ្តើមជំនួស Ronaldo បានជួយក្រុមបិសាចក្រហមឈ្នះ ៤ប្រកួតជាប់ៗគ្នា ហើយឡើងមកឈរនៅលេខ៥ក្នុងតារាង បន្ទាប់ពីសុបិន្តអាក្រក់នៅការប្រកួតបើកឆាក ២ប្រកួតដំបូង។

Ronaldo ពិតជាមិនសប្បាយចិត្តចំពោះការនៅតែស្ថិតក្នុងជម្រើសដំបូង ប៉ុន្តែកីឡាករឈ្នះ Ballon d’Or ៥សម័យកាលរូបនេះ យ៉ាងហោចណាស់ក៏រីករាយជាមួយនឹងលទ្ធផលរបស់ក្រុមរបស់ខ្លួន។ នៅក្នុងការបង្ហោះ Instagram បន្ទាប់ពីជ័យជម្នះនៅ Old Trafford កាលពីថ្ងៃអាទិត្យ Ronaldo បានសរសេរថា “ធ្វើបានល្អ អ្នកទាំងអស់គ្នា! ហើយអរគុណជាពិសេសចំពោះអ្នកគាំទ្ររបស់យើង! ទៅមុខបន្តទៀត Devils!”
Ronaldo អស់សង្ឃឹមក្នុងការផ្ទេរទៅចូលរួមជាមួយក្លិបដែលលេងនៅក្របខណ្ឌ Champions League រដូវកាលនេះ ជំនួសមកវិញអតីតកីឡាករ Real Madrid និង Juventus ពេលនេះ ត្រូវដោះស្រាយសម្រាប់ការប្រកួតប្រជែងពានកម្រិតទី២ នៅអឺរ៉ុប UEFA Europa League រហូតដល់ឆ្នាំ២០២៣៕
ប្រភព៖ mirror.co.uk
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច