កីឡា
ការប្រកួតប៉េតង់ ពានរង្វាន់មិត្តភាពកម្ពុជា លើកទី៤និងពានមហាជន នៅខេត្តតាកែវ
ព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ ពានរង្វាន់មិត្តភាពកម្ពុជា លើកទី៤ និងការប្រកួត ប៉េតង់មហាជន ដែលរៀបចំដោយសមាគមប៉េតង់មិត្តភាពកម្ពុជា សហការជាមួយសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជានៅខេត្តតាកែវ បានបញ្ចប់ដោយជោគជ័យ កាលពីរាត្រីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។

អ្នកស្រី អ៊ុំ ចន្ទ្រា គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតខាងលើនេះ បានដំណើរការប្រកួតរយៈពេលមួយថ្ងៃពេញ ក្រោមការប្រុងប្រយ័ត្នខ្ពស់ ដោយកីឡាករ-កីឡាការិនីម្នាក់ៗ បានគោពរតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការពារនឹងមេរោគCOVID-19។ លោកស្រីបានបន្តថា សម្រាប់ការប្រកួតកីឡាប៉េតង់មហាជន មានកីឡាករ-កីឡាការិនីចូលរួមចំនួន៧៤នាក់ បែងចែកជា៣៧ក្រុម។ ចំណែកការប្រកួតយុវជនក្រោមអាយុ១៥ឆ្នាំមានកីឡាករ-កីឡាការិនីចូលរួមចំនួន១៣នាក់។



សម្រាប់លទ្ធផលចំណាត់ថ្នាក់វិញ ពានធំចំណាត់ថ្នាក់លេខ ១កីឡាករ ឆាយ សុខយ៉ាណា, កីឡាករ គៀម វណ្ណារ៉ា ក្លឹបម្លប់ក្ងោក១(ខេត្តកំពត) ចំណាត់ថ្នាក់លេខ២ កីឡាករ កែវ គឹមសៀ ,កីឡាករ ស្វាយ វីរ: ក្លឹប២ធ្នូ (ភ្នំពេញ)ចំណាត់ថ្នាក់លេខ៣ កីឡាករ ចាន់សោភ័ណ្ឌ, កីឡាករ ឯក ណារ័ត្ន ក្លឹបមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចខេត្តតាកែវ។ ពានរង្វាន់យុវជនយុវនារីអាយុក្រោម១៥ឆ្នាំ ចំណាត់ថ្នាក់លេខ ១ កីឡាករ យ៉ន វិច្ឆិកា ក្លឹបប៉េតង់ជនបទ ចំណាត់ថ្នាក់លេខ២កីឡាករ ហ៊ន ចុងហ៊ឺ ក្លឹបប៉េតង់ស្រុកកោះអណ្ដែត និងចំណាត់ថ្នាក់លេខ៣ កីឡាការិនី ផេង រ៉ានី ក្លឹបប៉េតង់មិត្តភាពកម្ពុជាខេត្តតាកែវ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ អត្តពលកម្មហែលទឹក ទទួលបានសិទ្ធិអនុគ្រោះពីរប្រភេទកីឡា ចូលរួមប្រកួតអូឡាំពិកហ្គេម នៅជប៉ុន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ